Trending now

សហការកែលំអលើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជា

08:23 | 09/12/2019 (ប្រភព៖ kh.qdnd.vn - សរុបដោយ ហេង វុធ្ធី)

នាព្រឹកថ្ងៃទី ៦ ធ្នូ នៅខេត្ត Quang Ninh គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាដឹកនាំដោយលោក ញ៉ែមវ៉ាលី អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា និងជាប្រធានគណៈកម្មការកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជាបានចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជាក្នុងទឹកដីកម្ពុជា។

តំណាងគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៤ ស្តីពីកិច្ចសហការកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជា (kh.qdnd.vn)

តាំងពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ននេះ វៀតណាមបានជួយឧបត្ថម្ភកម្ពុជាជាទឹកប្រាក់ជាង ១៣ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងចំនួន ២០ រួមមានការកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាព និងជួសជុលទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ បច្ចុប្បន្ននេះមានគម្រោងចំនួន ១៦ បានបញ្ចប់ដោយរួចរាល់នូវការកែលំអ លើកសោភ័ណភាព និងគម្រោងចំនួន ៣ កំពុងដំណើរការ ហើយនិងមានគម្រោង ១ ទៀតត្រៀមធ្វើការសាងសង់។ ភាគីទាំងពីរបានឯកភាពដោយផ្អែកលើស្ថានភាពជាក់ស្តែងនិងតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន បើឃើញថាចាំបាច់នឹងបន្តរាយការណ៍ជូនរដ្ឋាភិបាល​ទាំង ២ អំពីគោលការណ៍សាងសង់ស្ដូបមិត្តភាពថ្មីមួយចំនួននៅតាមមូលដ្ឋានមានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនទាន់មានស្ដូបមិត្ដភាព។

ទិដ្ឋភាពនៃសម័យប្រជុំ (kh.qdnd.vn)

ទន្ទឹមនឹងនេះនឹងសហការគ្នាធ្វើពិធីសារឬកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងនិងការពារគំរោងខាងលើនេះ ហើយដាក់ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីសុំការយល់ព្រម។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ តំណាងគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ៤ ស្តីពីកិច្ចសហការកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជា៕

(ប្រភព៖ kh.qdnd.vn - សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ kh.qdnd.vn - សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR