Trending now

និស្សិតកម្ពុជានៅវៀតណាមប្រារព្ធពិធីជប់លៀងនិងសំដែងសិល្បៈដើម្បីអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

19:35 | 10/11/2019 ((ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប))

ក្នុងឱកាសអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩) នាយប់ថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀត ណាមបានរៀបចំឡើងកម្មវិធីជប់លៀងនិងសំដែងសិល្បៈ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជា។

ការសំដែងសិល្បៈរបស់និស្សិតកម្ពុជានៅក្នុងពិធី (រូបថត៖ VanHoa/VOV5)

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់ លោក ចាយណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា; តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ រួមទាំងនិស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យនានានៅទីក្រុងហាណូយផងដែរ។

លោក ចាយណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម (រូបថត៖ VOV5)

ថ្លែងមតិក្នុងពិធីនេះ លោក Vu Mao បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងការខិតខំរបស់និស្សិតកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ហើយក៏អះអាងថានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមបានពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងចូលរួមយ៉ាងសកម្មក្នុងចលនា“ បណ្តុះពន្លកមិត្តភាព» ដែលបំផុសឡើងដោយសមាគមមិត្តភាពវៀតណាម -កម្ពុជា។ តាមនោះរួមចំណែកកសាងប្រទេសជាតិ ក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រជាជន វៀតណាមនិងកម្ពុជា។

តំណាងទាំងឡាយដែលបានចូលរួមក្នុងពិធី (រូបថត៖ VanHoa/VOV5)

ក្នុងឱកាសនេះ ឯកអគ្គរាជទូតកម្ពុជា លោក ចាយណាវុធ ក៏មានបំណងចង់ឲ្យនិស្សិតកម្ពុជាទាំងអស់ត្រូវខិតខំសិក្សាបន្ថែមទៀត ដើម្បីយកចំណេះដឹងដែលបានរៀនសូត្រនៅវៀតណាម មករួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាព ក៏ដូចជារួមដៃគ្នារក្សាចំណងសាមគ្គីភាពនិងមិត្តភាពកម្ពុជា - វៀតណាមឲ្យកាន់ តែឋិតឋេរជានិរន្តពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ទិដ្ឋភាពនៃពិធី​ (រូបថត៖ VOV5)


((ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប))

((ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦