Trending now

កងទ័ពអាកាសវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

13:11 | 15/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីស្នាក់ការនៃក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Phan Van Giang សមាជិក គណៈកម្មការអចិន្រ្តៃយ៍យោធាមជ្ឈិម នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលជួបនាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងឱកាសលោកបានអញ្ជើញបំពេញដំណើរទស្សនកិច្ចនិងធ្វើការមកកាន់ប្រទេសវៀតណាម។

នាយឧត្តមសេនីយ៍ សឹង សំណាង និង ឧត្តមសេនីយ៍ឯក Phan Van Giang។​(ប្រភព៖ qdnd)

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជំនួយដ៏ធំធេងដែលប្រទេសវៀតណាមបានផ្តល់ដល់ប្រទេសកម្ពុជាក្នុងបុព្វហេតុ​រំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នាយឧត្តមសេនីយ៍ សឹង សំណាង បានជម្រាបជូន ឧត្តមសេនីយ៍ឯក Phan Van Giang ពីលទ្ធផលនៃកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានការពារអាកាស កងទ័ពអាកាសវៀតណាម។ ដូច្នោះភាគីទាំងពីរបានរួមគ្នាវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមកនិងបានដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសលើវិស័យផ្លាស់ប្តូរគណៈប្រតិភូការ ផ្លាស់ប្តូរមន្រ្តីវ័យក្មេង និងការបណ្តុះបណ្តាល។

ឧត្តមសេនីយ៍ឯក Phan Van Giang បានយល់ព្រមនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ។ ឧត្តមសេនីយ៍ឯក Phan Van Giang បានលើកឡើងថា លទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាកាសនៃប្រទេសទាំងពីរបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនវៀតណាម - កម្ពុជា។ ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ឯកមានជំនឿថាភាគីទាំងពីរបន្តមានវិធានការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បី​ចូលរួមចំណែកក្នុងការកសាងកងទ័ពអាកាសនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថាថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាមតែងតែគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កងទ័ពអាកាសនៃប្រទេសទាំងពីរបន្តសហប្រតិបត្តិការល្អជាមួយគ្នានាពេលអនាគត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម