Trending now

ឥណ្ឌូនេស៊ី៖ កើតឡើងការបំផ្ទុះគ្រាប់បែកនៅ Java ប៉ែកខាងកើតបណ្ដាលឲ្យប៉ូលីសរងរបួសជាច្រើននាក់

21:58 | 14/05/2018

ករណីបំផ្ទុះគ្រាប់បែកមួយទៀតបានកើតឡើងនាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុង Surabaya ខេត្ត Java ប៉ែកខាងកើតរបស់ឥណ្ឌូនេស៊ី ដែលមុននេះ ១ ថ្ងៃ ជាទីកន្លែងកើតឡើងការបំផ្ទុះគ្រាប់បែកអត្ថឃាតជាបន្តបន្ទាប់ តម្រង់លើវិហារកាតូលិកចំនួន ៣ ដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់។

កន្លែងកើតហេតុ (រូបថតៈ AFP/TTXVN)

អ្នកនាំពាក្យប៉ូលីសនៅខេត្ត Java ប៉ែកខាងកើត លោក Frans Barung Mangera បានឲ្យដឹងថា៖ ករណីបំផ្ទុះគ្រាប់បែកចំនួន ១ ត្រូវបានកើតមានឡើង ដោយបណ្ដាលឲ្យបុគ្គលិកប៉ូលីសមួយនាក់នៅមូលដ្ឋានត្រូវរងរបួស។

នាថ្ងៃទី ១៣ ឧសភា នៅ Surabaya ដែលជាទីក្រុងធំលំដាប់ទី ២ នៅឥណ្ឌូនេស៊ី បានកើតឡើងករណីបំផ្ទុះគ្រាប់បែកចំនួនបីលើកតម្រង់ទៅលើវិហារកាតូលិកចំនួន ៣ បណ្ដាលឲ្យមនុស្សចមនួន ១៣ នាក់ស្លាប់ និង មនុស្សរាប់សិបនាក់ទៀតរងរបួស។

បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់តម្រង់ទៅលើវិហាកាតូលិកចំនួន ៣ នៅ Surabaya នោះ ទីក្រុងទេសចរណ៍ និងតំបន់ធំៗជាច្រើននៅឥណ្ឌូនេស៊ី ត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នខាងសន្តិសុខនៅកម្រិតខ្ពស់បំផុត។

ស្ដីពីស្ថានភាពទាំងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី ១៤ ឧសភាបានប្រកាសថា៖ រាល់ករណីវាយប្រហារអត្ថឃាតពោលខាងលើ តម្រង់លើទីក្រុង Surabaya ចំណុះខេត្ត Java ប៉ែកខាងកើត គឺជាកាយវិការគួរឲ្យស្អប់ខ្ពើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព