Trending now

ពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋជិត ៤០០ នាក់នៅភូមិ Densavan នៃប្រទេសឡាវ

12:25 | 22/07/2019 (យោងតាម baobienphong ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ២០ ខែកក្កដានៅ ភូមិ Densavan (ស្រុក Sepon ខេត្ត Savannakhet ប្រទេសឡាវ) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Tri បានសហការជាមួយស្រុក SePon របស់ប្រទេសឡាវ ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋជិត ៤០០ នាក់នៅភូមិ Densavan នៃប្រទេសឡាវ។

ពិនិត្យសុខភាពនិងផ្គត់ផ្គង់ថ្នាំដោយឥតគិតថ្លៃដល់ពលរដ្ឋជិត ៤០០នាក់នៅភូមិ Densavan ប្រទេសឡាវ

នេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកម្មវិធីមិត្តភាពព្រំដែនវៀតណាម - ឡាវឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តទៅនៅខេត្ត Quang Tri នាចុងខែកក្កដា ឆ្នាំ ២០១៩ ។

ចូលរួមក្នុងកម្មវិធីនេះមានវេជ្ជបណ្ឌិតឮចំនួន ៣០ នាក់ មកពីនាយកដ្ឋានភស្តុភារកងទ័ពការពារព្រំដែនវៀតណាម នាយកដ្ឋានភស្តុភារកងទ័ពការពារព្រំដែនខេត្ត Quang Tri, មណ្ឌលសុខភាពស្រុក Huong Hoa និងគ្រូពេទ្យរួមទាំងវេជ្ជបណ្ឌិតនៃស្រុក SePon ផងដែរ។

ក្រោយ ១ ថ្ងៃនៃកម្មវិធីនេះ មនុស្សជិត ៤០០ នាក់ត្រូវបានផ្តល់ការពិនិត្យទូទៅ អេកូអេឡិចត្រូនិក ការណែនាំនិងការផ្តល់ថ្នាំដោយឥតគិតថ្លៃ ដែលមានតម្លៃជាង ៣០ លានដុង។

ក្នុងឱកាសនេះ កងទ័ពការពារព្រំដែនខេត្ត Quang Tri បានយុទ្ធនាការ សប្បុរសធម៌ផ្កាឈូក (ទីរួមខេត្ត Son Tay, រដ្ឋធានី Ha Noi) ដើម្បីផ្តល់ណោយចំនួន ៥០ កញ្ចប់ដែលមានតម្លៃ ២៥ លានដុង ដល់គ្រួសារក្រីក្រនៅភូមិ Densavan ៕

(យោងតាម baobienphong ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម baobienphong ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ