យុគសម័យ - នាថ្ងៃ ១៦ ខែ កក្កដា នៅទីក្រុងហាណូយ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានទទួលជួបជាមួយគណៈប្រតិភូនៃ សមាគម មិត្តភាពនិងសហប្រតិបត្តិការវប្បធម៍ឥណ្ឌា (ISCUF) ដឹកនាំដោយលោក Das Saktidhar អនុប្រធាន ISCUF ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាមពីថ្ងៃ ១៥ ដល់ ២០ ខែកក្កដា។
ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានស្វាគមន៍នូវដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាមរបស់គណៈប្រតិភូ
នៅក្នុងជំនួបនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានស្វាគមន៍នូវដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាមរបស់គណៈប្រតិភូ។ លោកស្រីប្រធាន VUFO បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម -ឥណ្ឌា បានផ្តើមពីការជួបប្រាស្រ័យទាក់ទងនូវវប្បធម៍ ប្រវត្តិសាស្រ្ត និងសាសនា ដែលបានលោកប្រធានហូជីមិញ និងលោកនាយករដ្ឋមន្រ្តី Jawaharlal Nehru បង្កើតគ្រឹះ។ ទំនាក់ទំនងនេះត្រូវបានថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ទាំងក្នុងដំណាក់កាលឯករាជ្យដល់ដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចនៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះបានដំឡើងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ នៅខែ កញ្ញា ឆ្នាំ ២០១៦។ ទន្ទឹមនឹងនេះដែរ ការប្រាស្រ័យទាក់ទងមានជំហានអភិវឌ្ឍន៍ដ៏ខ្លាំង ដែលបានបង្ហាញតាមរយៈ សកម្មភាពប្រាស្រ័យទាក់ទងមិត្តភាព ផ្លាស់ប្តូរគណៈប្រតិភូ។
ជាពិសេស ពិធីយមិត្តភាព ប្រជាជន វៀតណាម - ឥណ្ឌា ប្តូរវេនប្រចាំឆ្នាំនៅវៀតណាមនិងឥណ្ឌា បានផ្តួចផ្តើមដោយ VUFO និង សមាគមវៀតណាម - ឥណ្ឌានិង អង្គការសន្តិភាពនិងសាមគ្គី ឥណ្ឌាទាំងមូល (AIPSO)។ តាមរយៈ ពិធិបុណ្យ ៩ បានលើកកម្ពស់ចំណង សាមគ្គីភាព មិត្តភាព ប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ទាក់ទាញការយកចិត្តទុកដាក់របស់អ្នកនយោបាយជាច្រើន ដៃគូឥណ្ឌាសម្រាប់វៀតណាម បង្កកាលានុវត្តភាពថ្មីជាច្រើន ដើម្បីរួមចំណែកជាក់ស្តែងក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ពិធីបុណ្យ លើក ទី១០ នឹងបានប្រារព្ធនៅខែសីហា ឆ្នាំ ២០១៩ នៅវៀតណាម។
សិល្បកររាំ Panda Sasmita សម្តែងរបាំប្រពៃណីនៅក្នុងជំនួប
លោក Das Saktidhar អនុប្រធាន ISCUF សម្តែងក្តីរីករាយស្បាយចំពោះការធ្វើដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាមនាពេលនោះ ហើយលោកបានសង្កត់ធ្ងន់ថា ប្រជាជនឥណ្ឌាតែងតែគាំទ្រប្រជាជនវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រជាជាតិ។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរជាងទឿត។ ការផ្លាស់ប្តូរគណៈប្រតិភូនិងវប្បធម៍រវាងវៀតណាមនិងឥណ្ឌាជា ឱកាសមួយសម្រាប់ទំនាក់ទំនងនេះបានអភិវឌ្ឍន៍ និងប្រជាជននៃប្រទេសទាំងពីរយល់គ្នាទៅវិញទៅមកជាង។ លោកសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជួយសមាជិកនៃគណៈប្រតិភូឱ្យយល់កាន់តែច្បាស់អំពីប្រទេសនិងប្រជាជនវៀតណាមក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសហប្រតិបត្តិការលើវិស័យជាច្រើនរវាងភាគីទាំងពីរ។
គណៈប្រតិភូ ISCUF ធ្វើដំណើរទស្សនកិច្ចនៅវៀតណាមពេលនេះរួមមានសមាជិក ១២ នាក់។យោងតាមកម្មវិធិ គណៈប្រតិភូនិងបានធ្វើទស្សនកិច្ចកន្លែងទេសចរណ៍នៅរដ្ឋធានី ហាណូយ និងខេត្ត Quang Ninh និងធ្វើការជាមួយ សម្ព័ន្ធអង្គភាពមិត្តភាពទីក្រុង ហាណូយ Hoa Binh និង Quang Ninh៕
ជាមួយនឹងប្រវត្តិសាស្រ្ត ៧៨ ឆ្នាំដែលបានបង្កើតឡើងនៅឆ្នាំ ១៩៤១ ISCUF គឺជាអង្គការមិត្តភាពនិងវប្បធម៌ដែលមានតួនាទីបង្កើតចំណងមិត្តភាពជាមួយប្រទេសសង្គមនិយមផ្សេងៗនៅក្នុងពិភពលោក។ ក្នុងការតស៊ូដើម្បីរំដោះជាតិវៀតណាម ISCUF បានគាំទ្រទាំងស្មារតីនិងសម្ភារៈផងដែរសម្រាប់ប្រជាជនវៀតណាមតាមរយៈរៀបចំសន្និសីទសិក្ខាសាលានិងបាតុកម្មដើម្បីគាំទ្រវៀតណាម។ ជាពិសេស ISCUF បានរៀបចំ "ទិវាជ័យជំនះ" នៅឥណ្ឌានៅពេលវៀតណាមឈ្នះ។ សម្ព័ន្ធអង្គការមិត្តភាពនិង ISCUF បានបង្កើតទំនាក់ទំនងជាផ្លូវការពីឆ្នាំ ២០១៧។ នាខែ កក្កដា ឆ្នាំ ២០១៧ ថ្នាក់ដឹកនាំនៃ សម្ព័ន្ធមិត្តភាពនិងសមាគមមិត្តភាពនិងសហប្រតិបត្តិការវប្បធម៍ឥណ្ឌាបានចុះហត្ថលេខាអនុស្សរណៈអំពីរកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដំណាក់កាល ២០១៧ - ២០២២៕ |
(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន