យុគសម័យ - នាពេលខាងមុខនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត DakLak សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តនិងសម្ព័ន្ធយុវជនខេត្ត DakLak នឹងបន្តរៀបចំឡើងនិងអនុវត្តយ៉ាងល្អគម្រោងនូវកិច្ចការការបរទេសប្រជាជន រក្សាស្ថេរភាពព្រំដែន កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
ប្រតិភូចូលរួមសន្និសិទ
នាពេលថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត DakLak សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តនិងសម្ព័ន្ធយុវជនខេត្ត DakLak បានរៀបចំឡើងសន្និសិទបឋមកម្មវិធីសម្របសម្រួលអំពីកិច្ចការការបរទេសប្រជាជន អាណត្តិ ២០១៧ - ២០២៩។ កងទ័ពការពារព្រំដែនខេត្ត DakLak និងសមាគមមិត្តភាពវៀតណាម - កម្ពុជាគ្រប់កម្រិតបានអនុវត្តកម្មវិធីសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនិងវិជ្ជមាន។
តាមរយៈវិធានការ ភាគីទាំងពីរបានសម្របសម្រួលដើម្បីឃោសនាសម្រាប់ប្រជាជនកម្ពុជាទៅលេងសាច់ញាតិនិងប្រាស្រ័យទាក់ទងរវាងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ រៀបចំឡើងបង្ហាញភាពយន្តឯកសារ ៖ "ការសាងសង់ខ្សែព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍"ដែលបានទាក់ទាញបានជាង ១៥០០ ទស្សនិកជន។ ភាគីទាំងពីរបានធ្វើយ៉ាងល្អការឃោសនាអំពីលទ្ធផលខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនតាមបណ្តោយព្រំដែនរបស់ខេត្ត។
ក្នុងកិច្ចការការបរទេស ភាគីទាំងពីរបានសម្របសម្រួលទស្សនានិងជួបប៉ុសិ៍្តកងទ័ពកម្ពុជាក្នុងឧកាសបុណ្យតេត ឧបត្ថម្ភកម្លាំងការពារព្រំដែនរបស់កម្ពុជាតាមរយៈផ្តល់អាហានិងធាតុសំខាន់។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខែត្ត DakLak ក៏បានដំបូន្មានសម្រាប់គណៈកម្មាធីការខេត្តគាំទ្រស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា)សំណង់មួយចំនួនមានតម្លៃប្រហែល ៤,៥ ពាន់លានដុង។
លើសពីនេះទៅទៀត កម្មវិធីសម្របសម្រូលរវាងសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត DakLak និងសម្ព័ន្ធយុវជនខេត្តសម្រេចបានលទ្ធផលជាច្រើន។ ភាគីទាំងពីរធ្វើយ៉ាងល្អកិច្ចការឃោសនាអប់រំសម្រាប់យុវជននិងសមាជិកយល់ច្បាស់អំពីកិច្ចព្រមព្រៀង សន្ធិសញ្ញា បទបញ្ញត្តិនៅតាមតំបន់ព្រំដែន ច្បាប់ព្រំដែនជាតិ និងកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន។
ជារៀងរាល់ឆ្នាំ ភាគីទាំងពីរបានសម្របសម្រូលជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនរៀបចំឡើងសកម្មភាពប្រាស្រ័យទាក់ទងមិត្តភាពជាមួយខេត្ត មណ្ឌលគីរី រួមចំណែកក្នុងរក្សាស្ថេរភាពសហប្រតិបត្តិការអភិវឌ្ឍន៍។ បណ្តាអង្គការរបស់សម្ព័ន្ធយុវជនបានរៀបចំឡើងកម្មវិធីមិត្តភាព ផ្តល់អំណោយដល់កងទ័ពការពារព្រំដែននិងប្រជាជននៅព្រំដែននៃប្រទេសទាំងពីរ។ សម្ព័ន្ធយុវជនខេត្ត Daklak ក៏បានរៀបចំសកម្មភាពស្ម័គ្រចិត្តនៅខេត្តមណ្ឌលគិរីផងដែរដោយផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនចំនួន ៥០០ នាក់បានផ្តល់កង់ ៥០ គ្រឿងដល់សិស្សានុសិស្សជួបការលំបាក។
នៅសន្និសីទ អ្នកតំណាងនៃភាគីបានធ្វើការវាយតម្លៃរួមគ្នាពិភាក្សាគ្នានិងចែករំលែកនូវការលំបាកនិងឧបសគ្គផ្សេងៗ ទន្ទឹមនឹងនោះសំណើទិសដៅនិងភារកិច្ចដើម្បីអនុវត្តកម្មវិធីសម្របសម្រួលនាពេលខាងមុខ។ នៅសន្និសីទនេះផងដែរតំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត DakLak សមាគមមិត្តភាពវៀតណាម -កម្ពុជានិងសម្ព័ន្ធយុវជនខេត្តបានចុះហត្ថលេខាលើកម្មវិធីសម្របសម្រួលអាណត្តិ ២០១៩ - ២០២១៕
(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: https://thoidai.com.vn/bien-gioi-viet-nam-campuchia-tai-dak-lak-hang-tram-hoat-dong-thiet-thuc-y-nghia-81856.html)
មតិពីមិត្តអ្នកអាន