Trending now

ពិធីបង្ហាញសៀវភៅ “ជីវប្រវត្តិរបស់លោកប្រធានហូជីមិញ” នៅបេងហ្គាល់

00:54 | 15/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ស្ថានទូតវៀតណាមនៅប្រទេសបង់ក្លាដែសបានរៀបចំយ៉ាងមហោឡារិកពិធីបង្ហាញសៀវភៅ “ជីវប្រវត្តិលោកប្រធានហូជីមិញ” របស់សារមន្ទីរហូជីមិញដែលបានបកប្រែជាភាសា Bengali ចេញពីច្បាប់ដើមជាភាសាអង់គ្លេស។

ឯកអគ្គរដ្ឋទូតលោក Tran Van Khoa បានប្រគល់ប័ណ្ណសរសើររបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ទៅចំពោះលោក Md Abdul Jabbar, ប្រធានវិទ្យាស្ថាន Nawab Salimullah ។ (រូបថត: Huy Le/Vietnam +)

ពិធីនេះត្រូវបានចូលរួមដោយសមាជិកសភា ប្រធានគណបក្សពលករ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តរួមជាមួយប្រជាជនបង់ក្លាដេសគ្រប់ស្រទាប់វណ្ណៈ ពីអ្នកស្រាវជ្រាវ អ្នកបកប្រែ អ្នកសារព័ត៌មាន អ្នកជំនួញ អ្នកនិពន្ធ សិល្បករនិងសិស្សផងដែរ។

ភាគច្រើនក្នុងចំណោមពួគគេគឺមិនដែលបានមកដល់ប្រទេសវៀតណាមទេហើយមានតែស្គាល់ដល់វៀតណាម តាមរយៈខ្សែភាពយន្តឯកសារខ្សែភាពយន្តនិងអត្ថបទអំពីសង្គ្រាមរំដោះជាតិប៉ុណ្ណោះ ប៉ុន្តែ នៅពេលនិយាយអំពីវៀតណាម ពួកគេទាំងអស់គ្នាបានសម្តែងនូវការកោតសរសើរនិងមនោសញ្ជតេនាជាទីគោរពបំផុតចំពោះលោកប្រធានហូជីមិញ។

អញ្ជើញថ្លែងក្នុងពិធី ឯកអគ្គរដ្ឋទូតលោក Tran Van Khoa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ជេតនាដ៏ល្អប្រសើរដែលប្រជាជនបង់ក្លាដេសតែងតែផ្តល់ដល់ប្រទេសនិងប្រជាជនវៀតណាមជាទូទៅនិងប្រធានហូជីមិញជាពិសេស។ លោកបានសង្កត់ធ្ងន់លើភាពស្រដៀងគ្នារវាងវប្បធម៌និងប្រវត្តិសាស្ត្រ ជាពិសេសការតស៊ូរំដោះជាតិរបស់ប្រជាជនទាំងពីរនាពេលកន្លងមក។

ឯកអគ្គរដ្ឋទូតបានចាត់ទុកថា សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនរាប់បញ្ចូលទាំងការបកប្រែសៀវភៅស្តីពីលោកប្រធានហូជីមិញទៅជាភាសា Bengal នាពេលកន្លងទៅ បានជួយបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ដោយហេតុនេះរួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកកាសែតលោក Abdul Mozid ជាអ្នកបកប្រែសៀវភៅ “ជីវប្រវត្តិរបស់លោកប្រធានហូជីមិញ” ទៅជាភាសា Bengal បានចែករំលែកថា ការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់លោកក្នុងការបកប្រែសៀវភៅនេះទៅជា Bengal គឺដើម្បីបង្កើតឱកាសសម្រាប់ប្រជាជនបង់ក្លាដែសគ្រប់ស្រទាប់វណ្ណៈអាចទាក់ទង់ផ្ទាល់ជាមួយសៀវភៅនេះ តាមនោះ អាចយល់យ៉ាងងាយស្រួលនិងកាន់តែច្បាស់ពីជីវិតនិងបុព្វហេតុរបស់អគ្គមគ្គុទេស លោកប្រធានហូជីមិញ។

រូបថតៈ HuyLe/Vietnam+

រូបភាពនៃប្រជាជនបង់ក្លាដែស អានយ៉ាងយកចិត្តទុកដាក់នូវសៀវភៅអំពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ; ខ្សែភ្នែក ពាក្យដែលពោរពេញដោយការកោតសរសើរនិងការគោរពចំពោះជីវិតដ៏សាមញ្ញប៉ុន្តែដ៏អស្ចារ្យរបស់លោកប្រធានហូជីមិញគឺជាការបញ្ជាក់ច្បាស់លាស់មួយ ចំពោះការរីកសាយភាយយ៉ាងខ្លាំងនៃសតិអារម្មណ៍របស់លោកហូជីមិញផងដែរ។

ឆ្លងផុតលើភាពខុសគ្នាគ្រប់យ៉ាងអំពីភាសា ក៏ដូចជាគម្លាតនៃពេលវេលា ភូមិសាស្ដ្រ ការស្រឡាញ់និងការគោរពបានក្លាយជាកម្លាំងចលករនិងជាខ្សែតភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរទាំងអតីតកាល បច្ចុប្បន្នកាលនិងទាំងអនាគត៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

"ប្រជាជនគឺជាគ្រឹះ" នៅក្នុងរបាយការណ៍ទៅកាន់សមាជជាតិលើកទី១៤៖ ការគាំទ្រប្រកបដោយចីរភាពបំផុត "ហេដ្ឋារចនាសម្ព័ន្ធទន់" ដ៏សំខាន់បំផុត
FIP Vung Tau៖ គំរូភាពជាដៃគូរវាងរដ្ឋ និងឯកជនលើកកម្ពស់ការនេសាទដោយចីរភាព
ទីក្រុង Can Tho ផ្តល់ការគាំទ្រថ្លៃសេវា VMS សម្រាប់នាវានេសាទចំនួន ២០២ គ្រឿង ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រង
សមាជជាតិលើកទី១៤ បានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍ និងសមាហរណកម្មរបស់វៀតណាម
ការអភិវឌ្ឍវិស័យសុខាភិបាល និងអប់រំនឹងរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ