Trending now

ថ្នាក់ដឹកនាំកម្ពុជាទទួលជួបជាមួយគណៈប្រតិភូអតីតជំនាញការ កងទ័ពស្មគ្រចិត្តវៀតណាម

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ២០ ខែមីនា ក្នុងរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) អនុប្រធានទីមួយនៃព្រឹទ្ធសភាកម្ពុជា លោក ស៊ីមកា បានទទួលជួបជាមួយគណៈប្រតិភូអតីតជំនាញការ អតីតកងទ័ពស្ម័គ្រចិត្ត អតីតយុទ្ធជននិងសាច់ញាតិយុទ្ធជនពិការវៀតណាមដែលត្រូវពលីនៅសមរភូមិកម្ពុជា។

លោកវរសេនីយ៍ឯក Trinh Vinh Pha អនុប្រធានមជ្ឈិមសមាគមមិត្ដភាពវៀតណាម-កម្ពុជា និងលោក ស៊ីមកា អនុប្រធានទី ១ នៃព្រឹទ្ធសភាកម្ពុជា (រូបថតៈ TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា គណៈប្រតិភូអតីតជំនាញការ កងទ័ពស្ម័គ្រចិត្ដវៀតណាម និងសាច់ញាតិកងទ័ពស្ម័គ្រចិត្ដវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ដឹកនាំដោយលោក វរសេបីយ៍ឯក Trinh Vinh Pha អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចលើកនេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ៤០ នៃការផ្ដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៩ - ២០១៩)។

នារសៀលថ្ងៃទី ២០ ខែមីនា ក្នុងរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) អនុប្រធានទីមួយនៃព្រឹទ្ធសភាកម្ពុជា លោក ស៊ីមកា បានទទួលជួបជាមួយគណៈប្រតិភូផងដែរ។ នៅក្នុងជំនួប លោក ស៊ីមកា បានតាងនាមឲ្យគណបក្សប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលបានពលីទាំងសាច់ស្រស់ ឈាមស្រស់ ប្រកៀកស្មាជាមួយកងទ័ពរណសិរ្សជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងកសាងប្រទេសឲ្យកាន់តែរីកចម្រើន។

លោក ស៊ីមកា អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា បានអះអាងថា សមិទ្ធផលនានាដែលប្រទេសកម្ពុជាសម្រេចបាននាបច្ចុប្បន្ននេះ គឺមិនអាចផ្ដាច់ចេញពីការជួយឧបត្ថម្ភពីបក្ស រដ្ឋ និងប្រជាជនវៀតណាមបានឡើយ។ ប្រទេសកម្ពុជាប្តេជ្ញារក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរជាមួយវៀតណាមដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ចំណែកលោកវរសេនីយ៍ឯក Trinh Vinh Pha អនុប្រធានមជ្ឈិមសមាគមមិត្តភាព វៀតណាម-កម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានឃើញការរស់ឡើងវិញ និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃដដែលឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម លោកស្រី ម៉ែន សំអន បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូផងដែរ។

ក្នុងឱកាសនេះដែរ គណៈប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបរំលឹកវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅភ្នំពេញ និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ហើយជួបសមាគមខ្មែរ - វៀតណាមដែលនិងទៅទស្សនាបេតិកភ័ណ្ឌវប្បធម៌មួយចំនួនទៀតផង៕


(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR