Trending now

ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

00:54 | 15/05/2019

យុគសម័យ - នាព្រឹកថ្ងៃទី១០ខែមីនា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល (JCC) លើកទី១២នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រារព្ធធ្វើឡើងសាលមហោស្រពខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជា ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការសម្របសម្រួលកម្ពុជា; លោក Suphan Keomixay រដ្ឋមន្ត្រីក្រសួងផែនការនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលឡាវ និងលោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលវៀតណាម។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើល និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ នៅក្រោមក្របខណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បន្ទាប់ពីកិច្ចប្រជុំកំពូល CLV DTA លើកទី១0 នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំផែនការសកម្មភាព និងគម្រោងជាក់លាក់ សម្រាប់អនុវត្តន៍កិច្ចព្រមព្រៀង និងផែនការមេដែលមានស្រាប់។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងបី បានអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី១២នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ រដ្ឋមន្ត្រីទាំងអស់បានកត់សម្គាល់នូវទំហំវិនិយោគរបស់វៀតណាម នៅក្នុងខេត្តកម្ពុជា នៃ CLV DTA ចំនួន ៤៩គម្រោង ដែលមានតម្លៃជាទឹកប្រាក់១,៦៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងរបស់កម្ពុជា និងវៀតណាម ក្នុងការទាក់ទាញវិនិយោគថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការយកពន្ធត្រួតគ្នា និងការលុបបំបាត់សារពើពន្ធទាក់ទងប្រាក់ចំណូល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ខណៈដែលឡាវកំពុងផ្លាស់ប្តូរទស្សនៈលើបញ្ហានេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានមានប្រសាសន៍ថា អស់រយៈពេលជិត២០ ឆ្នាំ នៃការអនុវត្តរាល់កម្មវិធីសហប្រតិបត្តិការស្ថិតក្នុងរក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានទទួលលទ្ធផលវិជ្ជមានជាច្រើន។ កិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មត្រូវបានជំរុញយ៉ាងខ្លាំង គម្រោងសំខាន់ៗ ត្រូវបានអនុវត្តនៅក្នុងវិស័យវារីអគ្គីសនី ការរុករករ៉ែ ការដាំនិងកែច្នៃដំណាំឧស្សាហកម្ម ដែលមានតម្លៃខ្ពស់។

រដ្ឋមន្ដ្រីទាំងអស់បានស្វាគមន៍ចំពោះជោគជ័យនៃវេទិកាយុវជន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនាកន្លងទៅ ដោយមានការចូលរួមពីយុវជនវ័យក្មេងចំនួន ៥៥ នាក់ មកពីបណ្តាប្រទេស CLV និងបានទទួលស្គាល់នូវប្រធានបទចំនួនបី ដែលបានលើកយកមកពិភាក្សានៅក្នុងវេទិកានេះរួមមាន: “យុវជននិងបច្ចេកវិទ្យា” “ជំនាញសម្រាប់យុវវ័យនៅក្នុងសតវត្សទី ២១” និង “យុវជននិងការចាប់ផ្ដើមអាជីវកម្មច្នៃប្រឌិត” ក៏ដូចជារាល់ការប្តេជ្ញាចិត្តអនុវត្តន៍សកម្មភាពសហប្រតិបត្តិការនាពេលអនាគត។

រដ្ឋមន្រ្តីទាំងអស់ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់នៃប្រទេស CLV ទាំងបី នៅក្នុងពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបានប្រារព្ធចាប់ពីថ្ងៃទី ៧ ដល់ទី ១០ ខែមីនា ដោយមានស្តង់ទំនិញចំនួន ២១៥ បង្ហាញពីមុខទំនិញប្រើប្រាស់ត្រូវបានផលិតនៅក្នុងប្រទេសទាំងបី ដូចជា ទំនិញសិប្បកម្មវិចិត្រសិល្បៈ អាហារ ភេសជ្ជៈ និងសម្ភារៈសំណង់ជាដើ។

រដ្ឋមន្ត្រីទាំងបីរូបបានកត់សម្គាល់នូវលទ្ធផលនៃកិច្ចប្រជុំលើកទី ១២ ស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៩ ខែមីនា។ ក្នុងកិច្ចប្រជុំនេះ វិស័យឯកជនបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងបែបបទនាំចេញដ៏ស្មុគស្មាញ កង្វះកម្មករបច្ចេកទេសនិងពលករមានជំនាញ ហើយហេដ្ឋារចនាសម្ព័ន្ធមានកំណត់ជាដើម។ តំណាងនៃប្រទេសទាំងបី បានទទួលស្គាល់នឹងដាក់ជូនបញ្ហាទាំងនេះ ទៅកាន់ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសនិមួយៗ។

រដ្ឋមន្ដ្រីទាំងអស់បានទទួលស្គាល់នូវតម្រូវការដើម្បីជំរុញល្បឿននៃការកសាងផែនការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍និងឧស្សាហកម្មកៅស៊ូ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងបានប្រគល់ឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងបីបង្ហើយរបាយការណ៍នេះមុនកិច្ចប្រជុំកំពូល CLV លើកទី ១១ ដែលនឹងបានប្រារព្ធធ្វើឡើងនៅប្រទេសឡាវនាដើមឆ្នាំ២០២០ខាងមុខ។

អង្គប្រជុំនេះក៏បានទទួលស្គាល់តម្រូវការចាំបាច់នៃការពង្រឹងកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់ប្រទេសទាំងបី ដើម្បីធានាសន្តិសុខតាមព្រំដែន និងដោះស្រាយបញ្ហាសុវត្ថិភាព ជាពិសេសការធ្វើដំណើរឆ្លងដែនខុសច្បាប់និងការជួញដូរមនុស្សនិងគ្រឿងញៀន; ដោយសង្កត់ធ្ងន់លើតម្រូវការចាំបាច់ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃខ្សែ Hotline ជាពិសេសនៅថ្នាក់មូលដ្ឋានតែម្តង។

ទន្ទឹមជាមួយគ្នានោះដែរ រដ្ឋមន្ត្រីនៃប្រទេសទាំងបីបានអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការសម្របសម្រួលចំរុះ​តំបន់អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀណាម និងបានស្នើឲ្យក្រសួងស្ថាប័ននានានៃប្រទេសទាំងបីរ អនុវត្តន៍យ៉ាងសកម្មរាល់ការសន្យាដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំនេះ៕

តំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ឡាវនិងវៀតណាមត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃបណ្តាខេត្តជាប់ព្រំដែន។ តំបន់នេះរួមមានខេត្ត Kon Tum ខេត្ត Gia Lai ខេត្ត Dak Lak ខេត្ត Dak Nong និង ខេត្ត Binh Phuoc នៃប្រទេសវៀតណាម;ខេត្ត Attapeu, Saravan, Champasak របស់ឡាវ និងខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរីនិងខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជា។

(ប្រភពព័ត៌មាន: អត្ថបទ: nhandan.vn រូបថតៈ Fresh News បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ