Trending now

ជប៉ុនប្រកាសសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មដោយដកូរ៉េខាងត្បូងចេញពីបញ្ជីស

13:13 | 08/08/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅថ្ងៃទី ២ ខែសីហា គណៈរដ្ឋមន្រី្តរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo បានអនុម័តដកកូរ៉េខាងត្បូងចេញពី “បញ្ជីស” ដែលជាបញ្ជីរដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន។

លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap (កូរ៉េខាងត្បូង) នៅថ្ងៃទី ៧ ខែសីហា ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនបានប្រកាសសេច្ចក្តីព្រាងច្បាប់ ធ្វើវិសោធនកម្ម ដោយដកប្រទេសកូរ៉េខាងត្បូងចេញពី “បញ្ជីស” ដែលជាបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន។ បន្ទាប់ពីគណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តឯកសារនេះមុននេះ។ ឯកសារនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៨ ខែសីហា។

ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងប្រទេសទាំងពីរ នាថ្ងៃទី ២ ខែសីហា លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានអនុម័តដកកូរ៉េខាងត្បួងចេញពី“ បញ្ជីស” ដែលជាបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន។ ដូច្នោះហើយទំនិញនាំចេញច្រើនជាង ១០០០ ទៅប្រទេសកូរ៉េខាងត្បូងនឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលដើម្បីសុំការអនុម័យលើវិក្កយបត្រនីមួយៗ។

ជំហរនេះរបស់ប្រទេសជប៉ុននឹងពន្យារពេលការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើវត្ថុធាតុដើមរបស់ជប៉ុន។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki

ភ្លាមៗបន្ទាប់ពីនោះ នៅថ្ងៃទី ២ ខែសីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki បានប្រកាសថាប្រទេសនេះក៏នឹងដកប្រទេសជប៉ុនចេញពី "បញ្ជីស” របស់ប្រទេសនេះផងដែរ។

សូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងជប៉ុនបានបង្កើនភាពតានតឹងចាប់តាំងពីប្រទេសជប៉ុនកាលពីខែមុនបានរឹតបន្តឹងបទប្បញ្ញត្តិស្តីពីការនាំចេញទៅប្រទេសកូរ៉េខាងត្បូងនូវវត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់ចំនួនបីដែលត្រូវបានប្រើនៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិកនិងអេក្រង់។

កូរ៉េខាងត្បូងបានលើកឡើងថា នេះជាសកម្មភាពសងសឹករបស់ជប៉ុនក្នុងបរិបទនៃប្រទេសទាំងពីរបានឈ្លោះប្រកែកគ្នាលើបញ្ហាជនរងគ្រោះកូរ៉េខាងត្បូងដែលត្រូវបានបង្ខំឱ្យធ្វើពលកម្មក្នុងសម័យអាណានិគមជប៉ុននៅឧបទ្វីបកូរ៉េក្នុងដំណាក់កាល ១៩១០ -១៩៤៥៕


(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu