Trending now

ទឹកចិត្តរបស់វៀតណាមចំពោះប្រជាអាណិកជន និងប្រជាជនក្រីក្រនៅកម្ពុជា

20:47 | 25/04/2019 (ប្រភព៖ vovworld.vn)

ក្រុមការងារក៏បានជូនដំណឹងដល់ប្រជាជនអំពីគោលមាគ៌ាកិច្ចការបរទេស គោលការណ៍មហាសាម្គីជាតិ និងរាល់គោលនយោបាយសំខាន់របស់បក្ស រដ្ឋ ដែលទាក់ទិននឹងប្រជាជនវៀតណាមនៅឯបរទេស ហើយជូនព័ត៌មានអំពីរាល់សមិទ្ធិផលដែលទីក្រុងហូជីមិញទទួលបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ រួមចំណែកពង្រឹងជំនឿទុកចិត្ត លើកទឹកចិត្តអាណិកជនឲ្យសម្របខ្លួន និងអភិឌ្ឍន៍ជីវភាពរស់នៅក្នុងសហគមន៍ប្រទេសសាមី។

ទិដ្ឋភាពនៃពិធីប្រគល់អំណោយដល់អាណិកជនវៀតណាម និងប្រជាជនវៀតណាមចំនួន ៥០០ នាក់ ដែលមានស្ថានភាពលំបាក (រូបថត៖ TTXVN)

នាថ្ងៃទី ២៥ ខែមេសានៅទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល មានចំងាយប្រមាណ ៣៣០ គីឡូម៉ែត្រតាមភាគពាយ័ព្យកម្ពុជានោះ ក្រុមការងារនៃគណកម្មការទទួលបន្ទុកជនវៀតណាមនៅឯបរទេសរបស់ទីក្រុងហូជីមិញបានរួមសហ ការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត បាត់ដំបង រៀបចំពិធីពិនិត្យជម្ងឺ ផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃ និងជូនអំណោយដល់អាណិកជនវៀតណាម និងប្រជាជនវៀតណាមចំនួន ៥០០ នាក់ ដែលមានស្ថានភាពលំបាកនៅខេត្តនេះ។

ក្នុងឱកាសនេះ ក្រុមការងារក៏បានជូនដំណឹងដល់ប្រជាជនអំពីគោលមាគ៌ាកិច្ចការបរទេស គោលការណ៍មហាសាម្គីជាតិ និងរាល់គោលនយោបាយសំខាន់របស់បក្ស រដ្ឋ ដែលទាក់ទិននឹងប្រជាជនវៀតណាមនៅឯបរទេស ហើយជូនព័ត៌មានអំពីរាល់សមិទ្ធិផលដែលទីក្រុងហូជីមិញទទួលបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ រួមចំណែកពង្រឹងជំនឿទុកចិត្ត លើកទឹកចិត្តអាណិកជនឲ្យសម្របខ្លួន និងអភិឌ្ឍន៍ជីវភាពរស់នៅក្នុងសហគមន៍ប្រទេសសាមី។ ព្រមទាំង រួមចំណែកពង្រីកស្មារតីសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាក្នុងដំណើរការធ្វើសមហរណកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនេះ ក្រុមការងារក៏បានទៅទស្សនា និងធ្វើការជាមួយស្ថានអគ្គកុងស៊ុល វៀត ណាមប្រចាំនៅបាត់ដំបងផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ