Trending now

ថ្នាក់ដឹកនាំទីក្រុងហូជីមិញអបអរសាទរខួបលើកទី ៦៥ នៃទិវាឯករាជ្យជាតិកម្ពុជា

06:21 | 06/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី 5 ខែវិច្ឆិកា លោក Huynh Cach Mang អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទៅជូនពរនិងជូនផ្កាចំពោះអគ្គកុងស៊ុលនិងបុគ្គលិកនៃអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញក្នុងឱកាស ខួបលើកទី ៦៥ ទិវាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩៥៣ - ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨) ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

តាងនាមឱ្យថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Huynh Cach Mang បានអបអរសាទរចំពោះសមិទ្ធផលដែលប្រទេសកម្ពុជាទទួលបានក្រោមព្រះរាជដឹកនាំរបស់ព្រះមហាក្សត្រនរោត្តមសីហមុនីនិងការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

លោក Huynh Cach Mang បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង”រវាងវៀតណាមនិងកម្ពុជា ហើយទីក្រុងហូជីមិគ តែងតែគោរពនិងថែរក្សានូវទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងខេត្ដមួយចំនួនរបស់កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព។

ចំណែកលោក Im Hen អគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងហូជីមិញចំពោះមនោសញ្ចេតនានិងការស្រឡាញ់រាប់អាន សម្រាប់អគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញក៏ដូចជាសម្រាប់ប្រជាជនកម្ពុជានិយាយរួម។

លោក Im Hen បានថ្លែងអំណរគុណដល់ទីក្រុងហូជីមិញ ចំពោះការគាំទ្រនិងជំនួយឧបត្ថម្ភសម្រាប់អគ្គកុងស៊ុលកម្ពុជាដើម្បីបំពេញល្អ នូវភារកិច្ចទទួលគណៈប្រតិភូកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងទីក្រុងទាំងពីរ គឺទីក្រុងហូជីមិញនិងភ្នំពេញ តែម្តង ក៏ដូចជារវាងអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញជាមួយមន្ទីរនានានៃទីក្រុងផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ