Trending now

RIA Novosti - ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី៖ វៀតណាមបានបញ្ឈប់ជំងឺរាតត្បាតសកល COVID-19

20:45 | 30/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៩ ខែមេសា កាសែត RIA Novosti ដែលជាទីភ្នាក់ងារសារព័ត៌មានធំជាងគេនិងចំណាស់ជាងគេមួយរបស់រុស្ស៊ី បានចុះផ្សាយអត្ថបទវាយតម្លៃអំពីការវិវត្តនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវនៅវៀតណាមចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងនៅចុងខែមករាដល់បច្ចុប្បន្ន។ យោងតាម RIA Novosti ខណៈដែលប្រទេសជាច្រើនកំពុងតស៊ូដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាតនេះ វៀតណាមបានបញ្ឈប់ជំងឺរាតត្បាតនេះ ហើយមិនមានអ្នកស្លាប់ឡើយ។

ប្រជាជនវៀតណាមជឿជាក់លើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

យោងតាមការបកប្រែពីអត្ថបទរបស់កាសែតរុស្ស៊ី៖ អត្ថបទដកស្រង់ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ” និង “រាល់សហគ្រាស រាល់ទីក្រុង និងពលរដ្ឋនិមួយៗត្រូវក្លាយជាបន្ទាយក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។”

អត្ថបទនេះក៏បានដកស្រង់សម្តីរបស់លោក Peter Tsvetov សាស្ត្រាចារ្យរងផ្នែកទំនាក់ទំនងអន្តរជាតិនៅបណ្ឌិត្យសភាការទូតមូស្គូបានឱ្យដឹងថា ប្រជាជនវៀតណាមយល់និងគោរពសិទ្ធិប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលដឹងពីវិធីដើម្បីប្រមូលការគាំទ្រពីប្រជាជន។

ក្រៅពីនេះ អត្ថបទនេះក៏បានដកស្រង់មតិរបស់ពលរដ្ឋរុស្ស៊ីម្នាក់ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញដោយបានឱ្យដឹងថា “មនុស្សគ្រប់រូបបានគោរពតាមបទប្បញ្ញត្តិនិងស្នាក់នៅក្នុងផ្ទះ។ ពីព្រឹត្តិការណ៍ចុងក្រោយនេះបានបង្ហាញថា នៅវៀតណាមមានកំរិតរៀបចំខ្ពស់ណាស់ ប្រជាជនទុកចិត្តរដ្ឋាភិបាលនិងមើលទូរទស្សន៍ជាប្រចាំ”។ ស្ត្រីរូបនេះក៏បានលើកឡើងដែរថា មិនមានការរើសអើងឬស្អប់ខ្ពើមជនបរទេសជាមួយនឹងប្រជាជនអឺរ៉ុប ដូចប្រទេសដទៃទៀតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនវៀតណាមរួសរាយរាក់ទាក់ណាស់។

ដោយការវាយតំលៃអំពីសកម្មភាពសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាម អត្ថបទនេះបានឱ្យដឹងថា នៅចុងខែកុម្ភៈ មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតអាមេរិកបានបញ្ជូនគណៈប្រតិភូទៅវៀតណាមដើម្បីរៀនពីបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ “ឥឡូវនេះវៀតណាមអាចជួយប្រទេសដទៃទៀតក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត ដោយបរិច្ចាគម៉ាសវេជ្ជសាស្រ្តរាប់រយរាប់ពាន់”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ