Trending now

ប្រជាជនបរទេសនៅវៀតណាមចូលរួមជាមួយគ្នាក្នងគម្រោង៖ សូមថ្លែងអំណរគុណ វៀតណាមខំឡើង

15:42 | 14/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ គម្រោងថ្លែងអំណរគុណនិងលើកទឹកចិត្តវៀតណាមដើម្បីសម្រេចបានជ័យជំនះលើជំងឺរាតត្បាត COVID-19 ត្រូវបានបំផុស ហើយបានទាក់ទាញប្រជាជនបរទេសរាប់សិបនាក់ដែលមានសញ្ជាតិផ្សេងៗគ្នា ជាមួយនឹងសារថា វៀតណាមខំឡើង!

ប្រជាជនបរទេសនៅទីក្រុងហាណូយសូមថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យោធិន ប៉ូលីស និងអ្នកស្ម័គ្រចិត្ត (រូបភាព៖ Wayne Worrell)

លោក Wayne Worrell ជាជនជាតិអង់គ្លេស ដែលបានផ្តួចផ្តើមគំរោងនេះ។ លោកបានសរសេរនៅលើបណ្តាញសង្គមថា “ចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យោធិន ប៉ូលីស និងអ្នកស្ម័គ្រចិត្តទាំងអស់។ យើងសូមថ្លែងអំណរគុណអ្នកទាំងអស់ចំពោះការលះបង់ដ៏អស្ចារ្យដើម្បីជួយយើងមានសុវត្ថិភាព”។ តាមរយៈការថតរូប រួមជាមួយពាក្យថា “វៀតណាមខំឡើង” គម្រោងនេះទទួលបានការចូលរួមពីមិត្តភក្តិបរទេសចំនួន ២៩ នាក់ផ្សេងទៀត ដែលកំពុងរស់នៅនិងធ្វើការនៅគ្រប់តំបន់របស់វៀតណាម។

លោក Wayne បានឱ្យដឹងថា លោកបានបង្កើតគំនិតស្ដីពីគម្រោងនេះបួនថ្ងៃមុន។ រៀបការជាមួយជនជាតិវៀតណាម ហើយបានរស់នៅនៅក្នុងទីក្រុងហាណូយអស់រយៈពេល ១០ ឆ្នាំហើយ គ្រូបង្រៀនភាសាអង់គ្លេសអាយុ ៥៤ ឆ្នាំរូបនេះ បានចែករំលែកថា លោក “ចង់ធ្វើអ្វីមួយ” សម្រាប់ប្រទេសដែលលោកកំពុងរស់នៅ ជាពិសេសបន្ទាប់ពីបានអានអត្ថបទអំពីកិច្ចខឹតខំប្រឹងប្រែងប្រឆាំងនឹង COVID-19 របស់វៀតណាម។

លោកបានអំពាវនាវឱ្យមិត្តភក្តិរបស់លោក ថតរូបហើយបានទទួលការជ្រោមជ្រែងយ៉ាងឆាប់រហ័ស។ អ្នកចូលរួមគំរោងរបស់លោកមកពីប្រទេសផ្សេងៗគ្នាជាច្រើន ដូចជា៖ ពីអង់គ្លេស អាមេរិក អាឡឺម៉ង់ រហូតដល់អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ព័រទុយហ្កាល់ជាដើម។ ពួកគេភាគច្រើនកំពុងរស់នៅនៅក្នុងទីក្រុងហាណូយនិងទីក្រុងហូជីមិញ ប៉ុន្តែក៏មានអ្នករស់នៅតាមបណ្តាខេត្តផ្សេងទៀតដូចជា បាកលៀនិងបេនត្រែផងដែរ។

Wayne Worrell - អ្នកផ្តួចផ្តើមចលនាថតរូបដើម្បីថ្លែងអំណរគុណដល់វៀតណាម។

លោក Wayne បានឱ្យដឹងថា “អ្វីដែលយើងកំពុងធ្វើគឺតូចណាស់ បើប្រៀបធៀបនឹងការលះបង់របស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យោធិន ប៉ូលីស និងអ្នកស្ម័គ្រចិត្ត។ យើងចង់ឱ្យពួកគេដឹងថា ពួកគេមិននៅម្នាក់ឯងទេ”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR