Trending now

ប្រព័ន្ធផ្សព្វផ្សាយបារាំង៖ វៀតណាមគឺជាប្រទេស គួរឲ្យកោតសរសើរក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

12:25 | 04/04/2020 (ប្រែសម្រូលដោយសាមេត)

យុគសម័យ - កាសែតបារាំង L'Obs បានចុះផ្សាយអត្ថបទមួយដោយកោតសរសើរចំពោះកិច្ចការបង្ការប្រឆាំងនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 របស់វៀតណាម ដែលក្នុងនេះបានអះអាងថា “វៀតណាមគឺជាប្រទេសគួរឲ្យកោតសរសើរ” ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។

យកគំរូសតេស្តសម្រាប់មន្រ្តី ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្ Bach Mai (របថត៖ TTXVN)

អ្នកនិពន្ធអត្ថបទនេះជាជនជាតិបារាំងម្នាក់​ដែល​កំពុង​រស់នៅក្នុងវៀតណាម គាត់​បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនចំនួន ៩៣ លាននាក់ ហើយ​ទើបតែបានចេញ​ផុត​ពីសង្គ្រាមជិតក្នុង​រយៈពេល​ ៥០ ឆ្នាំមក ហើយពួកគេកំពុងអនុវត្តវិធានការសាមញ្ញតែហ្មត់ចត់ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃវីរុស SARS-CoV-2 ហើយរហូតមកដល់ពេលនេះ មិនមានករណីណាមួយស្លាប់ដោយសារ COVID-19 ទេ។

អត្ថបទនេះបាន​រំលឹកឡើងវិញនូវវិធានការណ៍នានា​ដែលវៀតណាមបានអនុវត្តដូចជា៖ ការដាក់ឲ្យដាច់ដោយឡែក និងព្យាបាលអ្នកឆ្លង COVID-19 នៅក្នុងមន្ទីរពេទ្យដែលបានកំណត់ ការធ្វើតេស្តិ៍និងកំណត់ករណីដែលមានហានិភ័យខ្ពស់ ហើយយក​ទៅដាក់​នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃនៅក្នុងបន្ទាយ​ទាហាន ឬមូលដ្ឋាននានារបស់រដ្ឋ​។ ចំពោះ​មនុស្សផ្សេងៗទៀត គេ​ត្រូវបានណែ​នាំ​ឲ្យនៅក្នុង​ផ្ទះ។

អ្នកនិពន្ធអត្ថបទនេះបានលើកកំពស់​សកម្មភាពសមូហភាព និងការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាម ដូចជាប្រជា​ជន​គ្រប់រូប​ត្រូវ​ពាក់ម៉ាស់។ កម្លាំងមាន​សមត្ថ​កិច្ច​របស់​វៀតណាមក៏​តែងតែរួមដំណើរជាមួយប្រជាជន។ ខ័ណ្ឌៗទាំងអស់ផ្សព្វផ្សាយសេចក្តីណែនាំអំពីការបង្ការទប់ស្កាត់តាមរយៈឧបករណ៍បំពងសម្លេង។ ប្រជាជនទាំងមូលទទួលបានសារទូរស័ព្ទ​ស្ទើរតែរាល់ថ្ងៃ ដោយមានការណែនាំ ឬសេចក្តីជូនដំណឹងស្វែងរកមនុស្សដែលមានហានិភ័យ​។ យោងតាមអ្នកនិពន្ធនេះ សកម្មភាពសមូហភាព និងមានការទទួលខុសត្រូវគឺជាដំណោះស្រាយដ៏ទូលំទូលាយសម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងរាលដាលនៃជំងឺរាតត្បាត។

អត្ថបទបានគូសបញ្ជាក់ថា វៀតណាមគឺជាប្រទេសដែលមានខឿន​សេដ្ឋកិច្ចមិន​សូវ​ខ្លាំងនោះទេដោយមានហេដ្ឋារចនាសម្ព័ន្ធមិនទំនើបទាំងស្រុង ប៉ុន្តែវៀត​ណាម​បានគ្រប់គ្រងជំងឺរាតត្បាតសកល COVID-19 យ៉ាងល្អិតល្អន់ ដោយ​បង្ហាញពី​តួនាទីការពាររបស់រដ្ឋចំពោះប្រជាជន។ អ្នកនិពន្ធអត្ថបទបានឲ្យដឹងថា “រដ្ឋាភិបាលបានទប់ស្កាត់​វីរុស SARS-CoV-2 តាមរបៀបមួយ​ប្រកប​ដោយ​មនុស្សធម៌ និងអនុវត្តជាជំហានៗ”៕

(ប្រែសម្រូលដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រូលដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR