Trending now

កាសែតបរទេសកោតសរសើរវៀតណាមចំពោះភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19

17:17 | 05/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងបរិបទវិបត្តិ Covid-19 កំពុងរីករាលដាលនៅប្រទេសជាជ្រើននៅលើពិភពលោក អត្រាឆ្លងនៅវៀតណាមទាបជាងប្រទេសដទៃទៀតក្នុងតំបន់ លើកលែងតែប្រទេសមីយ៉ាន់ម៉ានិងឡាវ។

គេហទំព័រអារ៉ាប់ Al-Arabiya ដែលមានមូលដ្ឋាននៅអារ៉ាប់រួមអេមីរ៉ាតអារ៉ាប់រួម កោតសរសើរវៀតណាមចំពោះភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19។ (ប្រភព៖​​ kinhtedothi)

គេហទំព័រអារ៉ាប់ Al-Arabiya ដែលមានមូលដ្ឋាននៅអារ៉ាប់រួមអេមីរ៉ាតអារ៉ាប់រួម និង គេហទំព័រ “Hespress” នៃប្រទេសម៉ារ៉ុក ទើបតែចុះផ្សាយអត្ថបទមួយដែលសរសើរវៀតណាមចំពោះភាពជោគជ័យក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃ Covid-19 តាមរយៈគោលនយោបាយដែលមានប្រសិទ្ធភាព។

អត្ថបទបានសរសេរថា ប្រទេសវៀតណាមអនុវត្តយ៉ាងតឹងរឹងនូវការដាក់ឲ្យនៅដាច់ពីគេសសម្រាប់មនុស្សរាប់ម៉ឺននាក់រួមមានពលរដ្ឋត្រឡប់ទៅវៀតណាមវិញដើម្បីបញ្ចៀសការរីករាលដាល Covid-19​ កំពុងរីករាលដាលយ៉ាងខ្លាំងនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក ។ អត្ថបទបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Covid-19 ហើយបានលើកឡើងថាវិធានការណ៍របស់រដ្ឋាភិបាលវៀតណាមត្រូវទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីប្រជាជន ដោយធានាចំនួននៃការឆ្លងគឺទាបជាងប្រទេសជិតខាងជាច្រើននៅអាស៊ីអាគ្នេយ៍។

គួរកត់សម្គាល់ថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមិនមានករណីស្លាប់ណាមួយដោយសារតែ Covid-19 ទេ។ អត្រាឆ្លងនៅវៀតណាមទាបជាងប្រទេសដទៃទៀតក្នុងតំបន់ លើកលែងតែប្រទេសមីយ៉ាន់ម៉ានិងឡាវ។ អត្ថបទនេះក៏បានផ្សព្វផ្សាយរូបភាពជាច្រើនស្តីពីការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់ប្រជាជនវៀតណាម។

គេហទំព័រ “Hespress” នៃប្រទេសម៉ារ៉ុក បានលើកឡើងថា វៀតណាមមានវិធានការណ៍បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ឆាប់ៗ និងមានតម្លាភាព។

គេហទំព័រ “Hespress” នៃប្រទេសម៉ារ៉ុក ក៏មានអត្ថបទមួយដែលកោតសរសើរចំពោះភាពម្ចាស់ការរបស់ប្រទេសវៀតណាមនៅក្នុងការ​បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។ អត្ថបទបានលើកឡើងថា វៀតណាមមានវិធានការណ៍បង្ការយ៉ាងឆាប់ៗ និងមានតម្លាភាព ជាពិសេសបានជូនដំណឹងអំពីស្ថានភាពនៃជំងឺរាតត្បាត និងវិធានការបង្ការសម្រាប់ប្រជាជន។

វិធានការបង្ការការពារទាំងនេះ បានរួមចំណែកដល់ការកំណត់ការរីករាលដាលនៃជំងឺនេះ។ អត្ថបទនេះបានអះអាងថា ភាពជោគជ័យរបស់វៀតណាមគឺ ត្រូវបានស្គាល់ពីវិបត្តិមុន ជូនដំណឹងប្រចាំថ្ងៃដល់សាធារណៈជន ដោយផ្តល់នូវគំរូជោគជ័យដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិសកលនេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ