Trending now

WHO វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនិងអាស៊ានក្នុងការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត

18:27 | 08/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អគ្គនាយករងអង្គការសុខភាពពិភពលោកបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តដំបូងរបស់ប្រទេសវៀតណាមចំពោះវិធានការជាច្រើនក្នុងការការពារនិងប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបានជួយគ្រប់គ្រងជំងឺនេះតែម្តង។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VN+)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី ៦ ខែមីនា ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានអញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)លោក Tedros Adhanom Ghebreyesus ។

ក្នុងជំនួបនេះ លោក Pham Quang Hieu បានជូនដំណឹងអំពីការខិតខំប្រឹងប្រែងនិងវិធានការព្រមៗគ្នារបស់វៀតណាម និងកិច្ចសហប្រតិបត្តិការវៀតណាមនិង អាស៊ានក្នុងការបង្ការប្រឆាំងនិងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 ។ លោកឧបការីរដ្ឋមន្ត្រីបានស្នើថាអង្គការសុខភាពពិភពលោកបន្តចែករំលែកព័ត៌មាន ផ្តល់ជំនួយខាងបច្ចេកទេសនិងផ្តល់ឧបករណ៍បរិក្ខាសុខាភិបាល ដើម្បីជួយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនេះ។

រីឯខ្លួនវិញ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)លោក Tedros Adhanom បានវាយតម្លៃខ្ពស់ចំពោះការចាត់ វិធានការជាច្រើនយ៉ាងប្រសិទ្ធភាពនិងទាន់ពេលវេលារបស់ប្រទេសវៀតណាម ជាពិសេសគឺការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់របស់ស្ថាប័ននិងមូលដ្ឋាននានា ក្នុងការជួយគ្រប់គ្រងជំងឺរាតត្បាតផងដែរ។ លោក Tedros Adhanom ក៏បានអបអរសារទរចំពោះកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងវៀតណាមប្រកបដោយប្រសិទ្ធភាពក្នុងវិស័យនេះ ដោយមានសារៈសំខាន់ណាស់ដើម្បីរួមចំណែកដល់ការគ្រប់គ្រងជំងឺរាតត្បាត COVID-19 ក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ