Trending now

អាជីវកម្មវៀតណាមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19

09:20 | 16/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅរាជធានីភ្នំពេញបានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៥ ខែមេសា លោក Nguyen Thanh Dung ប្រធានក្លឹបអាជីវកម្មវៀតណាមប្រចាំនៅកម្ពុជា (VBCC) - តំណាងឱ្យអាជីវកម្មវៀតណាមវិនិយោគនិងធ្វើអាជីវកម្ម នៅប្រទេសនេះបានគាំទ្រនិងផ្តល់ជូនដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវទឹកប្រាក់ចំនួន ១១.១០០ ដុល្លារអាមេរិក ដោយការបរិច្ចាគពីអាជីវកម្មវៀតណាម នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19។

លោក Nguyen Thanh Dung ប្រធានក្លឹបអាជីវកម្មវៀតណាមប្រចាំនៅកម្ពុជា (VBCC) - តំណាងឱ្យអាជីវកម្មវៀតណាមវិនិយោគនិងធ្វើអាជីវកម្ម នៅប្រទេសនេះ បានប្រគល់ជូនអំណោយដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ។

VBCC និងសមាគមវិនិយោគិនវៀតណាមនៅកម្ពុជា (AVIC) សមាគមសហគ្រិនខ្មែរ - វៀតណាមចំណុះសមាគមខ្មែរ - វៀតណាមគឺជាអង្គភាពគាំទ្រប្រកបដោយប្រសិទ្ធភាព សម្រាប់អាជីវកម្មវៀតណាម ដោយមានការចូលរួមវិភាគទានជាវិជ្ជមានដល់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា។

នៅប្រទេសកម្ពុជា អាជីវកម្មវៀតណាមជាច្រើនបានអភិវឌ្ឍយ៉ាងខ្លាំង ដូចជា ក្រុមហ៊ុនកៅស៊ូវៀតណាមគ្រុបកំពុងដាំកៅស៊ូជាង ១០០,០០០ ហិកតាដែលបង្កើតការងារដល់កម្មករក្នុងស្រុករាប់ពាន់នាក់។ ធនាគារ BIDC, Agribank, Sacombank, MB, SHB មានដើមទុនសរុបជាង ៣៨០ លានដុល្លារអាមេរិក។ ក្រុមហ៊ុនទូរគមនាគម Viettel Cambodia (ក្រុមហ៊ុន Metfone នៃក្រុមហ៊ុន Viettel គ្រុប) បច្ចុប្បន្នជាក្រុមទូរគមនាគមន៍លេខ ១ នៅកម្ពុជាដែលមានអតិថិជនជាង ៧ លាននាក់ដែល ស្មើនឹង ៤៦% នៃអតិថិជននិង ៦១% នៃទីផ្សារសេវាកម្មអ៊ីនធើណិត នៅកម្ពុជា។ មន្ទីរពេទ្យជោរៃ - ភ្នំពេញនិងអង្គភាពជាច្រើនទៀតដូចជាវៀ Vietnam Airlines, Angkor Milk ...

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)