Trending now

វៀតណាមកសាងគម្រោងការណ៍លំនៅដ្ឋានចំនួន ២ កន្លែងនៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីរៀបចំឱ្យប្រជាជនកម្ពុជាដើមកំណើតវៀតណាមវិលត្រឡប់មកវៀតណាមវិញ

18:35 | 16/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៥ ខែមេសា ព័ត៌មានពីក្រុមប្រឹក្សាប្រជាជនខេត្ត Long An (វៀតណាម) បានផ្សាយថាបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការវិនិយោគសម្រាប់គម្រោងការណ៍សាងសង់លំនៅដ្ឋានចំនួន ២ កន្លែងនៅតាមតំបន់ព្រំដែននៃស្រុក Vinh Hung និង Duc Hue ដើម្បី ជួយសម្រួលឱ្យប្រជាជនកម្ពុជាដើមកំណើតវៀតណាមវិលត្រឡប់មកវៀតណាមវិញ។

វៀតណាមកសាងគម្រោងការណ៍លំនៅដ្ឋានចំនួន ២ កន្លែងនៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីរៀបចំឱ្យប្រជាជនកម្ពុជាដើមកំណើតវៀតណាមវិលត្រឡប់មកវៀតណាមវិញ

ជាក់ស្តែង គម្រោងពង្រីកចង្កោមលំនៅដ្ឋានរបស់ឃុំ Binh Chau B ឃុំ Vinh Binh និង Vinh Hung ត្រូវបានរៀបចំឡើងសម្រាប់ជួយសម្រួលដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាម ដែលមានថវិកាសរុបចំនួន ៣៩ ពាន់លានដុង ដើម្បីវិនិយោគសាងសង់ក្រុមលំនៅដ្ឋានដែលមានផ្ទៃដីពង្រីកបន្ថែមប្រមាណ ៣.៦៩ ហិកតា។ ។ រីឯគម្រោងពង្រីកផ្លូវលំនៅដ្ឋានតាមព្រំដែននៅឃុំ My Quy Tay ស្រុក Duc Hue ខេត្ត Long An ដែលមានថវិកាសរុប ១៥ ពាន់លានដុងនឹងឈូសឆាយលើផ្ទៃដីលំនៅដ្ឋាន មានប្រវែងប្រមាណ ១៣០ ម៉ែត្រផងដែរ។

តំបន់លំនៅដ្ឋានទាំងអស់នេះមានផ្លូវចរាចរណ៍ផ្ទាល់ខ្លួន ប្រព័ន្ធបំពង់បង្ហូរទឹក បណ្តាញអគ្គិសនី តង់ស្យុងទាប ១ ហ្វា ប្រព័ន្ធលូជាដើម ដើម្បីរៀបចំឲ្យប្រជាជនអាចស្នាក់នៅបានប្រកបដោយ ស្ថេរភាពសម្រាប់គ្រួសាររបស់ខ្លួន ក៏ដូចជាជួយសម្រួលដល់ក្រុមគ្រួសារមកពីកម្ពុជាដែលកំពុងរស់ក្នុងស្ថាភាពលំបាកអាចវិលត្រឡប់មកវៀតណាមវិញយ៉ាងល្អផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ