Trending now

ពិធីបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីលទ្ធផលនៃការគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា

16:09 | 24/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅស្រុក Ngoc Hoi (ខេត្ត Kon Tum) នាយកដ្ឋានឃោសនាអប់រំមជ្ឈិមសហការជាមួយក្រសួងការបរទេសវៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បញ្ជាការដ្ឋានកងទ័ពព្រំដែន និងគណៈកម្មាធិការបក្សខេត្ត Kon Tum បានរៀបចំសន្និសីទស្តីពីការបណ្តុះបណ្តាលនិងផ្សព្វផ្សាយលទ្ធផលនៃការគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជាក្នុងឆ្នាំ ២០២០ ។

អនុប្រធានគណៈកម្មការឃោសនានិងអប់រំមជ្ឈិម លោក Bui Truong Giang ​(រូបថត៖ TVP)

ថ្លែងមតិក្នុងសន្និសីទនេះ អនុប្រធានគណៈកម្មការឃោសនានិងអប់រំមជ្ឈិម លោក Bui Truong Giang បានសង្កត់ធ្ងន់ពីសារសំខាន់នៃការបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមាក៏ដូចជាការគ្រប់គ្រងនិងការពារព្រំដែនជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ព្រំដែន។ កម្លាំងដែលចូលរួមដោយផ្ទាល់ក្នុងការគ្រប់គ្រងព្រំដែនគោកលើដីជាក់ស្តែង ជាពិសេសកម្មាភិបាល យុទ្ធជន និងប្រជាជននៃជនជាតិភាគតិចនៅតាមតំបន់ព្រំដែន នឹងក្លាយជាកម្លាំងស្នូលក្នុងការការពារព្រំដែននិងបង្គោលតម្រុយព្រំដែនរបស់មាតុភូមិ។

ហេតុដូច្នេះការឃោសនានិងផ្សព្វផ្សាយអំពីខ្លឹមសារទាក់ទងនឹងការគ្រប់គ្រងព្រំដែនគឺចាំបាច់ណាស់ដែលត្រូវធ្វើជាប្រចាំដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់និងមានទំនួលខុសត្រូវក្នុងការរក្សានិងការពារព្រំដែននៃមាតុភូមិ ព្រមទាំងរួមចំណែកដល់ការជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា ក៏ដូចជាបង្កើតកុងសុងស៊ីសនិងឯកភាពជាឯកច្ឆ័ន្ទខ្ពស់លើគោលការណ៍និងគោលមាគ៌ា របស់បក្សនិងរដ្ឋក្នុងការងារគ្រប់គ្រងព្រំដែនផងដែរ។

ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖ TVP)

នាពេលខាងមុខនេះ កម្លាំងដែលអនុវត្តការឃោសនាបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមា ព្រំដែនគោកវៀតណាម - កម្ពុជាគួរតែប្រកាន់ខ្ជាប់នូវភាពជាក់ស្តែ​ងនិងផ្តោតសំខាន់លើការចាប់យកស្ថានភាពនៃសាធារណមតិ និងមនោគមវិជ្ជាក្នុងសំណាក់ប្រជាជនជាពិសេសនៅតាមតំបន់ព្រំដែនដើម្បីចាត់វិធានការឃោសនាឲ្យបានសមស្រប ព្រមទាំងរកឃើញឲ្យបានទាន់ពេលវេលា ការពារនិងប្រយុទ្ធប្រឆាំងនឹងទស្សនៈ ព័ត៌មាននិងសកម្មភាពរំលោភបំពានព្រំដែនដែនដី និងបញ្ហាជនជាតិនិយមដើម្បីបំផ្លាញធ្លុងសាមគ្គីភាពប្រជាជនទាំងមូលនិងមិត្តភាពប្រពៃណីរដ៏ល្អប្រពៃរវាងវៀតណាមនិងកម្ពុជា៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក