យុគសម័យ- កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែន រួមជាមួយកម្លាំងនគរបាលខេត្ត Dong Thap ធ្វើការយាមល្បាតតាមផ្លូវលំទាំងយប់ទាំងថ្ងៃ ក្នុងស្ថានភាពអកាសធាតុ“ ពេលថ្ងៃក្តៅខ្លាំង តែពេលយប់រងារខ្លាំងវិញ” ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ។
ខេត្ត Dong Thap មានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជាជាង ៥០ គីឡូម៉ែត្រ រួមទាំងឃុំចំនួន ៨ នៅស្រុកចំនួន ៣ គឺនៃស្រុក Hong Ngu ទីរួមខេត្ត Hong Ngu និងស្រុង Tan Hong។
អាកាសធាតុនៅតាមបណ្តាខេត្តនៃភាគនិរតី នាដើមខែមេសាមានអាកាសធាតុក្តៅខ្លាំង ប៉ុន្តែកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dong Thap នៅតែធ្វើការយាមល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់មិនឱ្យប្រជាជននៅតាមព្រំដែនទាំងសងខាងឆ្លងដែនខុសច្បាប់ តាមផ្លូវលំដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19
ក្រុមនីមួយៗ មានកម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែន រួមទាំងកម្លាំងនគរបាល និងយោធាឃុំទៀតផង។
លោកវរសេនីយត្រី Phan Vinh Ai ប្រធានក្រុមទី ៣ នៃប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ស្រុក Tan Hong បានឲ្យដឹងថា “បេសកកម្មរបស់យើងគឺត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងកំឡុងពេលដែលជំងឺរាតត្បាត covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញនោះ។
នៅក្នុងរូបថតគឺលោកអនុសេនីយ៍ត្រី Pham Minh Quan បានចាត់ទៅក្រុមទី ៣ នៃប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ចាប់ពីថ្ងៃទី ១៩ ខែមីនា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ លោកអនុសេនីយ៍ត្រី Quan ត្រូវបានយកឆ្កែជំនាញមួយដែលមានអាយុ ៥ ឆ្នាំឲ្យតាមខ្លួនដើម្បីបំពេញភារកិច្ច។
ចាប់តាំងពីទទួលបានភារកិច្ច នៅពេលដែលឆ្កែជំនាញមួយនេះធ្លាប់នឹងអាកាសធាតុនៅទីនេះហើយ ឆ្នែនេះបានជួយគាត់ និងមិត្តរួមក្រុមរបស់គាត់ជាច្រើន ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកអនុសេនីយ៍ត្រី Quan ក៏បានចែករំលែកដែរថា ទោះបីគ្រួសាររបស់លោកនៅស្រុក Tan Hong ជិតៗនេះក៏ដោយ ក៏លោកមិនបានវិលត្រឡប់ទៅផ្ទះវិញ ក្នុងរយៈពេល ៣ ខែហើយ។ “ខ្ញុំបានដាក់ការបំពេញភារកិច្ចជាចម្បង។ គ្រួសារខ្ញុំក៏បានទូរស័ព្ទមកខ្ញុំជារឿយៗដើម្បីលើកទឹកចិត្តខ្ញុំឲ្យបំពេញភារកិច្ចបានល្អ។”
នៅឯកន្លែងយាមល្បាតនៃនៅច្រកទ្វារព្រំដែន Thong Binh កម្មាភិបាលនិងយុទ្ធជនពិនិត្យសីតុណ្ហភាពសម្រាប់ពលរដ្ឋម្នាក់ៗដែលឆ្លងកាត់ព្រំដែន
កងទ័ពការពារព្រំដែនចេគខិត្តប័ណ្ណស្តីពីកាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដល់ប្រជាជនបន្ទាប់ពីការវាស់សីតុណ្ហភាព។
លោកអនុសេនីយ៍ទោ Pham Van Thuat ជានគរបាលស្រុក Tan Hong បានឲ្យដឹងថា ក្រោមការចាត់តាំងរបស់ថ្នាក់ដឹកនាំ លោក Thuat រួមជាមួយនគបាលឃុំ កងទ័ពការពារព្រំដែន និងកងជីវពលបានដើរល្បាត និងត្រួតពិនតិ្យយ៉ាងតឹងរឹងចំពោះពេលដ្ឋដែលមកពីប្រទេសកម្ពុជា។ លោកវរសេនីយ៍ទោ Thuat បាននិយាយថា “ យើងក្រើនរំលឹកដល់ប្រជាជនឲ្យបង្កើនការយល់ដឹងអំពី ការប្រយុទ្ធប្រឆាំងនឹងជងឺរាតត្បាត Covid-19
លោក Do Van Manh ប្រធានក្រុមយាមល្បាតនៅច្រកទ្វារព្រំដែន Thong Binh បានចម្អិនមីកញ្ចប់យ៉ាងប្រញាប់ប្រញាល ដើម្បីហូប ហើយបន្តបំពេញកាតព្វកិច្ច។
ក្នុងអំឡុងពេលធ្វើការយាមល្បាតឆ្ងាយពីអង្គភាព យើងខ្ញុំត្រូវធ្វើម្ហូបដោយខ្លួនឯង ម្ហូបសំខាន់ៗគឺមីកញ្ចប់ លោកវរសេនីយ៍ឯល Manh បានឲ្យដឹងថា យើងត្រូវហូបយ៉ាងប្រញាប់ប្រញាល ដើម្បីធានាបំពេញភារកិច្ចយាមល្បាតតាមតំបន់ព្រំដែន។
ឆ្លៀតពេលគេងមួយភ្លេតហើយបន្តបំពេញភារកិច្ច បន្ទាប់ពីដើរល្បាតក្រោមថ្ងៃក្តៅខ្លាំងនៅតំបន់ព្រំដែន ពួកគាត់ឆ្លៀតពេលសម្រាកនៅលើអង្រឹង ជុំរុំត្រូវបានបោះ ដើម្បីសម្រាកបន្ទាប់ពីពេលបានបំពេញភារកិច្ច។ នៅខាងក្នុងជុំរុំមានតែគ្រែ ចង្ក្រានហ្គាស ឆ្នាំងដំាំទឹក និងមីកញ្ចប់។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ការដឹកជញ្ជូនទំនិញត្រូវបានប្រជាជនអនុវត្តដោយការទាញទូកពីម្ខាងទៅម្ខាង។
លោកស្រី Ngo Thi Khenh អ្នកលក់ទំនិញម្នាក់ យកទំនិញដាក់នៅលើតុ (នៅមុខស្ពាន)។ បន្ទាប់ពីនោះប្រជាជនកម្ពុជាបានយកប្រាក់មកដាក់លើតុហើយដឹកទំនិញមកវិញ
គយនិងកងទ័ពការពារព្រំដែនត្រួតពិនិត្យការផ្លាស់ប្តូរនិងបាញ់ថ្នាំសម្លាប់មេរោគទៅលើទំនិញនិងលុយ។
លោកវរសេនីយ៍ឯក Nguyen Quang Dinh មេបញ្ជាការរងនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្តដុងថាបបាននិយាយថាតាមរយៈការត្រួតពិនិត្យការការពាររបស់ Covid-19 នៅច្រកទ្វារអន្តរជាតិ Dinh Ba និងច្រកទ្វារ Thong Binh ក្រុមសំខាន់ៗ តាមខ្សែបន្ទាត់ព្រំដែនដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់និងធ្វើតាមការណែនាំរបស់នាយករដ្ឋមន្រ្តី ក្រសួងការពារជាតិក្រសួងការពារជាតិនិងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត។
លោកវរសេនីយ៍ឯក Dinh បានមានប្រសាសន៍ថា“ នៅពេលដែលយើងចុះមកពិនិត្យ យើងបានយល់ច្បាស់និងលើកទឹកយុទ្ធជនរបស់យើង ឲ្យ បំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែក៏ត្រូវថែរក្សាសុខភាពរបស់ពួកគេផងដែ រជាពិសេសនៅពេលអាកាសធាតុក្តៅ នាពេលថ្ងៃ ហើយពេលយប់អាកាសធាតុត្រជាក់” ។
កងទ័ពការពារព្រំដែនបានបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនទំនិញពីប្រទេសកម្ពុជា។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បាននិយាយថា អង្គភាពដែលទទួលបន្ទុកនៅព្រំដែន ឥឡូវនេះមានទំនួលខុសត្រូវនិងត្រួតពិនិត្យយ៉ាងតឹងរឹងនូវការឆ្លងដែនខុសច្បាប់។ ក៏ដូចជាការធានាដំណើរការនៃការទទួលប្រជាជនចូលទៅក្នុងតំបន់ដាច់នៅឲ្យដាច់ដោយឡែក។ មធ្យោបាយដឹកជញ្ជូនទំនិញលើដីគោកនិងផ្លូវទឹកត្រូវបានអនុវត្តស្របតាមបទបញ្ញតិ្តដែលធានាថាការដឹកជញ្ជូនទំនិញមិនត្រូវបានរាំងស្ទះឡើយ” ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន