Trending now

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម - អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា៖ ធ្វើការវាយតម្លៃអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ ២០១៨

20:27 | 15/12/2018 (យោងតាម bienphong.com.vn)

យុគសម័យ - ទទួលតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែធ្នូ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Hoang Xuan Chien សមាជិកមជ្ឈិមបក្ស និងជាមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅរាធធានីភ្នំពេញ។

គណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា (រូបថតៈ Hoang Anh)

ក្នុងបរិយាកាសមិត្តភាព យោគយល់និងគោរពគ្នាទៅវិញទៅមក ឧត្តមសេនីយ៍ទោលោក Hoang Xuan Chien និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានយល់ស្រប ធ្វើការវាយតម្លៃនូវលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០១៨ ។

តាមនោះ ភាគីទាំងពីរបានបំពេញល្អការផ្លាស់ប្តូរព័ត៌មានជាប្រចាំពាក់ព័ន្ធនឹងសកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ ការរត់ពន្ធឆ្លងកាត់ព្រំដែន សកម្មភាពរបស់ឧក្រិដ្ឋកម្មឆ្លងដែន ស្ថានភាពសន្តិសុខនិងសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ច្រកព្រំដែនអន្តរជាតិ។ ក្នុងនោះ មានការទទួលនិងប្រគល់វិញនូវពលរដ្ឋដែលរំលោភច្បាប់នៅតាមច្រកព្រំដែន ដោះស្រាយបានល្អរាល់រឿងហេតុកើតមានឡើង រួមចំណែកដល់ការរក្សាស្ថេរភាព សន្តិសុខនិងសណ្តាប់ធ្នាប់តាមព្រំដែន។

គណៈប្រតិភូវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ លោក Hoang Xuan Chien (រូបថតៈ Hoang Anh)

បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់មក ភាគីទាំងពីរបានឯកភាពគ្នាថា នៅឆ្នាំ ២០១៩ នឹងបន្តអនុវត្តយ៉ាងតឹងរឹងនូវខ្លឹមសារនិងលទ្ធផលដែលបានព្រមព្រៀង រួមចំណែកធានាឱ្យបាននូវសន្ដិសុខនិងសណ្តាប់ធ្នាប់ល្អ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពចរាចរណ៍តាមព្រំដែន។ តាមរយៈសកម្មភាពទាំងនេះ បានចូលរួមចំណែកលើកកំពស់សាមគ្គីភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងកងទ័ពការពារព្រំដែនវៀតណាមជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោក Hoang Xuan Chien និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (រូបថតៈ Hoang Anh)

ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរព័ត៌មាននិងស្ថានភាពទាក់ទងទៅនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ការចេញចូលនិងសកម្មភាពនៃឧក្រិដ្ឋកម្មនៅតាមព្រំដែន ព្រមទាំង ភាពស្មុគស្មាញដែលអាចកើតមានទាក់ទងនឹងការបំពេញភារកិច្ចរបស់ភាគីទាំងពីរ ដើម្បីមានវិធានការសម្របសម្រួលទាន់ពេលវេលា។ ម្យ៉ាងវិញទៀត ភាគីទាំងពីរនឹងដឹកនាំការសំរបសំរួលនិងការគ្រប់គ្រងច្រកព្រំដែន ដោយរអនុវត្តវិធានការសាមញ្ញនូវបែបបទរដ្ឋបាលក្នុងការចេញចូល និងការជំរុញចរាចរតាមព្រំដែនសំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ ភាគីទាំងពីរ នឹងបន្តពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បំពេញល្អការផ្លាស់ប្តូរព័ត៌មានស្តីពីឧក្រិដ្ឋកម្ម បើកយុទ្ធនាការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មជាដើម៕

(យោងតាម bienphong.com.vn)

(យោងតាម bienphong.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤