Trending now

សេចក្ដីសម្រេចរបស់ OPEC មិនធ្វើឲ្យការផ្លាស់ប្តូរទីផ្សារប្រេងរ៉ែឡើយ

18:20 | 13/07/2019 (យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់អង្គការបណ្តាប្រទេសនាំចេញប្រែងរ៉ែ ( OPEC ) និងដៃគូខាងក្រៅអង្គការ OPEC ដែលក្នុងនោះមានរុស៊្សី ឬហៅថាអង្គការ OPEC + បានឯកភាពគ្នាពន្យាពេលលើកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលធ្វើអាជីវកម្មប្រេងរ៉ែនាខែមិនាឆ្នាំ២០២០ នឹងមិនផ្លាស់ប្តូរការរំពឹងជាមូលដ្ឋាននៃទីផ្សារដោយមានការផ្គត់ផ្គង់លើសពីតម្រូវការនោះទេ។

មូលដ្ឋានរុករកប្រែងរបស់រុស្ស៊ីមៅសមុទ្ រCaspian (រូបថត៖ baotintuc.vn)

របាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃទី ១២ ខែកក្កដាបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ ប្រភពផ្គត់ផ្គង់ប្រេងក៏បានកើនលើសពីតម្រូវការប្រមាណ ៩០ ម៉ឹនធុងក្នុងមួយថ្ងៃ។ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ ការផ្គត់ផ្គង់ប្រេងបានលើសតម្រូវការប្រមាណ ៥០ ម៉ឺនធុងក្នុងមួយថ្ងៃដែលផ្ទុយពីការព្យាករណ៍ពីមុន។ហេតុដូច្នេះ IEA បានអះអាងថាការរឹតបន្តឹងទីផ្សារមិនមែនជាបញ្ហានាពេលបច្ចុប្បន្ននោះឡើយ។ IEA បានលើកឡើងថាប្រសិនបើទិន្នផលនាបច្ចុប្បន្នរបស់អង្គការ OPEC មិនផ្លាស់ប្តូរនៅជុំវិញកំរិត ៣០ លានធុងក្នុងមួយថ្ងៃទេ នៅចុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ចំនួនប្រេងអាចកើនឡើងដល់ ១៣៦ លានធុងផងដែរ។ ទន្ទឹមនឹងនេះតម្រូវការប្រេងឆៅរបស់ OPEC នៅដើមឆ្នាំ ២០២០ អាចត្រូវបានកាត់បន្ថយត្រឹមតែ ២៨ លានធុងក្នុងមួយថ្ងៃប៉ុណ្ណោះ។ នេះគឺជាបញ្ហាប្រឈមធំមួយសម្រាប់អ្នកគ្រប់គ្រងទីផ្សារផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR