Trending now

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រកាសប្រធានបទសម្រាប់ ឆ្នាំអាស៊ាន ២០២០

21:45 | 04/11/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងបាងកក ក្នុងពិធីផ្ទេរតំណែងប្រធានអាស៊ានពីប្រទេសថៃទៅប្រទេសវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលយកនូវញញួរនិមិត្តរូបប្រធានអាស៊ានពីនាយករដ្ឋមន្រ្តីថៃនិងប្រកាសនូវប្រធានបទក៏ដូចជាទិសដៅធំៗរបស់វៀតណាមក្នុងអាស៊ាន ២០២០។

លោកនាយករដ្ឋមន្រ្តីបានប្រកាសប្រធានបទឆ្នាំអាស៊ាន ២០២០ ដឹកនាំដោយវៀតណាម (រូបថតៈ VGP)

ពិធីផ្ទេរដំណែងនេះបានប្រារព្ធធ្វើឡើងភ្លាមៗ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រកាសប្រធានបទនៃឆ្នាំអាស៊ាន ២០២០ គឺ “ការផ្សារភ្ជាប់និងការបន្សាំដោយម្ចាស់ការ”។

“ក្នុងឆ្នាំ ២០២០ យើងសង្ឃឹមថា នឹងផ្តោតលើការផ្សារភ្ជាប់យ៉ាងស្អិតរមួតរបស់អាស៊ានតាមរយៈការពង្រឹងសាមគ្គីភាព ឯកភាព បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងការតភ្ជាប់ ជាពិសេស ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវតម្លៃនិងលក្ខណៈពិសេសរបស់សហគមន៍អាស៊ាន ក្នុងនោះមានទាំងការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការក្នុងអាស៊ានក៏ដូចជាជំរុញភាពជាដៃគូរបស់អាស៊ានក្នុងសហគមន៍ពិភពលោក”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

លោកនាយករដ្ឋមន្រ្តីវៀតណាមបានទទួលញញួរនិមិត្តរូបប្រធានអាស៊ានពីនាយករដ្ឋមន្ត្រីថៃ (រូបថត៖ VGP)

នាឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ដល់ពេលដែលយើងត្រូវបង្កើនការត្រិះរិះនិងធ្វើការជាមួយគ្នាក្នុងនាមជាអង្គភាពដែលមានសាមគ្គីភាពនិងភាពស្អិតរមួត ដើម្បីសម្របខ្លួនប្រកប ដោយប្រសិទ្ធភាពនិងអភិវឌ្ឍប្រកបដោយស្ថេរភាពនៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។ គួរគិតដើម្បីសហគមន៍ និងគួរធ្វើសកម្មភាពដើម្បីសហគមន៍”។

នៅក្នុងពិធីនេះ វីដេអូខ្លីមួយណែនាំអំពីឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម ត្រូវបានបង្ហាញផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ