Trending now

វៀតណាមអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣

21:54 | 28/03/2021

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) ទើបនឹងបានប្រកាស របាយការណ៍ព្យាករណ៍សេដ្ឋកិច្ចអាស៊ីរយៈពេលមធ្យម ដែលក្នុងនោះ ព្យាករណ៍ថា វៀតណាមអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០២៣ ហើយនឹងមាន GDP វ៉ាដាច់ដែនដី តៃវ៉ាន់ (ចិន) នៅឆ្នាំ២០៣៥។

តាម JCER វៀតណាមអាចរក្សាបានល្បឿនកំណើនប្រមាណ៦%នៅឆ្នាំ២០៣៥ អាស្រ័យដោយការរីកចម្រើនយ៉ាងខ្លាំងក្លានៃវិស័យនាំចេញ។ (រូបថត៖ TTXVN)

ក្រោមមូលបទ “ទ្វីបអាស៊ីនៅក្នុងជម្ងឺរាតត្បាត Covid-19៖ ប្រទេស ណា នឹងផុសចេញ” របាយការណ៍របស់ JCER បានវាយតម្លៃចំពោះផលប៉ះពាល់ បណ្ដាលមកពីជម្ងឺ Covid-19 ហើយព្យាករណ៍ពីការរីកចម្រើនរបស់ខឿន សេដ្ឋកិច្ចអាស៊ីនានាបើប្រៀប ធៀបនឹងខឿនសេដ្ឋកិច្ចផ្សេងៗលើពិភពលោក។ នៅក្នុងរបាយការណ៍នេះ JCER ដាក់ចេញសេណារីយ៉ូចំនួន២ស្ដីពីផល ប៉ះពាល់បណ្ដាលមកពីជម្ងឺ Covid-19 នោះគឺ៖ សេណារីយ៉ូធម្មតា និង សេណារីយ៉ូដែលជម្ងឺ Covid-19 នឹងកាន់តែអាក្រក់ទៅៗ។

ចំពោះសេណារីយ៉ូធម្មតា JCER បានសន្មតថា ជម្ងឺ Covid-19 ត្រឹមតែ ជាវិបត្តិបណ្ដោះអាសន្ន ដូចនឹងការរញ្ជួយដី ហេតុដូច្នេះ វានឹងមិនប៉ះពាល់ ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងរយៈពេលមធ្យមនោះឡើយ។ ដោយឈរ លើការសន្មតនេះ JCER បានព្យាករណ៍ថា នាឆ្នាំ២០២០ ត្រឹមតែចិន វៀត ណាមនិងតៃវ៉ាន់ អាចរក្សាបាននូវកំណើនវិជ្ជមានប៉ុណ្ណោះ។ ហើយវៀត ណាមអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣ ដោយប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់ប្រមាណ ១១ពាន់ដុល្លា អាមេរិក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស