អគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក លោក Kim Darroch បានហៅ និងចាត់ទុកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជា«មនុស្សគ្មានសមត្ថភាព និងភាពប្រាកប្រជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។
លោកអេ ម៉ាណូអែលម៉ាក្រុងប្រធានាធិបតីបារាំង និងលោកហាសាន រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់
លោកអេ ម៉ាណូអែលម៉ាក្រុងប្រធានាធិបតីបារាំង និងលោកហាសាន រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានព្រមព្រៀងគ្នា កំណត់យកថ្ងៃទី១៥ខែកក្កដា សម្រាប់បន្តការពិភាក្សា ជាមួយភាគីទាំងអស់ ដែលពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ចុះនៅឆ្នាំ២០១៥។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីទាំងពីរ លោកម៉ាក្រុង បានសង្កត់ធ្ងន់នូវក្តីបារម្ភ ខ្លាចកិច្ចព្រមព្រៀងដ៏មានសារសំខាន់នេះ ត្រូវបោះបង់ចោលទាំងស្រុងនៅថ្ងៃអនាគត។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានប្រឈមនឹងគ្រោះថ្នាក់ ចាប់តាំងពីលោកត្រាំដកអាមេរិកចេញ នៅឆ្នាំមុន។ លោកត្រាំចោទអ៊ីរ៉ង់មិនស្មោះត្រង់ រំលោភលើកិច្ចព្រមព្រៀង ទើបដកខ្លួនចេញ ហើយបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាបន្តបន្ទាប់។ រីឯអ៊ីរ៉ង់ បានបដិសេធការចោទនេះ ហើយនៅក្នុងខែឧសភា ប្រទេសអ៊ីរ៉ង់បានឆ្លើយតបនឹងសម្ពាធនេះ ដោយបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូម ដែលប្រើប្រាស់ដើម្បីបង្កើតថាមពលនុយក្លេអ៊ែរ។
អ៊ីរ៉ង់ហាក់ព្យាយាមរំដោះខ្លួនចេញពីកិច្ចព្រមព្រៀងនេះបន្តិចម្តងៗ។ កាលពីថ្ងៃទី៨ខែមីនា អ៊ីរ៉ង់ប្រកាសនឹងដកនូវការប្តេជ្ញាចិត្តមួយចំនួន ចេញពីកិច្ចព្រមព្រៀងនេះ ដោយកំណត់ពេល២ខែ ឲ្យសហភាពអឺរ៉ុប ចិននិងរុស្ស៊ី ជួយធ្វើយ៉ាងណាឲ្យអាមេរិកដកទណ្ឌកម្ម ដោយអនុញ្ញាតឲ្យអ៊ីរ៉ង់ អាចបន្តនាំប្រេងចេញវិញបាន។ តាមគម្រោង អ៊ីរ៉ង់បន្តដកនូវការប្តេជ្ញាចិត្តបន្ថែមទៀត ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃទី៧ខែកក្កដានេះ ដរ៉ាបណាមានដំណោះស្រាយផ្នែកទណ្ឌកម្មសេដ្ឋកិច្ច។
អ៉ីរ៉ង់ ចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្រោយទទួលសារព្រមានពីអាមេរិក
យ៉ាងណាលោកម៉ាក្រុងថា នឹងបន្តកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីរក្សាកិច្ចព្រមព្រៀងនេះឲ្យនៅតែមានជីវិតរស់រាន និងមានឥទ្ធិពល។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះនៅឆ្នាំ២០១៥ ក្រៅពីអ៊ីរ៉ង់ខ្លួនឯងមានប្រទេសចំនួន៦ភាគី រួមមានអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់។ តែនៅពេលអាមេរិកដកខ្លួនចេញទៅបាត់ នៅសល់តែ៥ភាគីប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដេរ អ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានប្រកាសថានឹងចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឱ្យលើសពី ៣.៦ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិតនៅ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។
លោក Abbas Araghchi
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ក៏បាន បញ្ជាក់ដែរថា ទីក្រុងតេហេរ៉ង់នឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជារៀងរាល់៦០ថ្ងៃម្ដង។ លោកបន្ថែមថាអ៉ីរ៉ង់ពិតជាមានឆន្ទៈសង្រ្គោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប៉ុន្តែសហភាពអឺរ៉ុបបានបរាជ័យក្នុងការបង្ហាញពីការប្ដេជ្ញាចិត្ត របស់ខ្លួន ដោយបណ្ដោយឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយឯកតោភាគី ហើយដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ឡើងវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ អ៉ីរ៉ង់ក៏បានប្រកាសចាប់ផ្ដើមចម្រាញ់ និងស្ដុក ទុកសារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើស៣០០គីឡូក្រាម ដែលត្រូវបានដាក់កំហិតផងដែរ។ ប៉ុន្តែទន្ទឹមគ្នា លោក ដូណាល់ ត្រាំ បានព្រមានថាការធ្វើបែបនេះរបស់អ៉ីរ៉ង់ គឺជាទង្វើលេងជាមួយភ្លើង ដោយ មិនទាន់ប្រកាសពីការចាត់វិធានការណាមួយឡើយ៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន