Trending now

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានឆ្ពោះទៅរកប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយចីរភាព

15:34 | 26/11/2020

ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែវិច្ឆិកា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថាន (កិច្ចប្រជុំ ASOEN ៣១) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព (រូបថត៖ baotainguyenmoitruong.vn)

កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ប្រទេសជាសមាជិកអាស៊ានធ្វើការបូកសរុបកម្មវិធីធ្វើសកម្មភាពរបស់ ASOEN ក៏ដូចជាធ្វើការពិភាក្សាសំដៅផ្តល់អនុសាសន៍សម្រាប់សកម្មភាពរបស់ ASOEN ឱ្យកាន់តែមានប្រសិទ្ធិភាព រួមចំណែកដល់ការសម្រេចបាននូវ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហប្រតិបត្តិការបរិស្ថានអាស៊ាន ព្រមទាំងចូលរួមចំណែកក្នុងការសំរេចបាននូវនិរន្តរភាពបរិស្ថាន ក្នុងក្របខ័ណ្ឌផែនការមេសហគមន៍វប្បធម៌ សង្គម អាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងធនធាន និងបរិស្ថានលោក Vo Tuan Nhan បានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមតែងតែលើកត្រដែតសារៈសំខាន់នៃកិច្ចការពារបរិស្ថាន ជាពិសេសគឺបញ្ហាទាក់ទងនឹងការអភិរក្ស ជីវៈចម្រុះ ការគ្រប់គ្រងធនធានទឹក បរិស្ថានសមុទ្រ ការប្រែប្រួលអាកាសធាតុ សារធាតុគីមី និងកាកសំណល់ ក៏ដូចជាដោះស្រាយបញ្ហាសំរាមប្លាស្ទិកសមុទ្ររួមជាមួយកិច្ចខិតខំប្រេងប្រែងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសដៅប្រកបដោយនិរន្តរភាពផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៩៥ ឆ្នាំនៃបក្សកុម្មុយនិស្តវៀតណាម៖ បដាដឹកនាំប្រទេសជាតិឆ្លងកាត់គ្រប់ដំណាក់កាល
ការលើកកម្ពស់ឋានៈជាតិ៖ កម្លាំងដែលទទួលបានពីគោលនយោបាយការបរទេសឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងអត្តសញ្ញាណជាតិ
អង្គការប្រជាជន និងមិត្តភក្តិអន្តរជាតិជឿជាក់ថា សមាជជាតិលើកទី១៤ នឹងបើកដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍសម្រាប់ប្រទេសវៀតណាម
ខេត្ត និងក្រុងចំនួនប្រាំពីរនៅភាគខាងត្បូងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយទូកឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹ
នាយករដ្ឋមន្ត្រី៖ បន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងម៉ឺងម៉ាត់លើការអនុវត្តភារកិច្ច IUU