Trending now

វៀតណាមចែករំលែកជាមួយពិភពលោកនូវបទពិសោធន៍របស់ខ្លួនលើការងារបង្ការទប់ស្កាត់និងព្យាបាលអ្នកជំងឺកូវីដ ១៩

09:59 | 21/11/2020

វេទិកាបណ្តានិន្នាការសុខភាពអនាគតឆ្នាំ ២០២០ ដោយសាកលវិទ្យាល័យជាតិសិង្ហបុរីរៀបចំឡើង ដោយមានការចូលរួមពីវាគ្មិននិងតំណាងមកពីបណ្តាប្រទេសនិងតំបន់ដែនដីរួមមាន៖ វៀតណាម ថៃ តៃវ៉ាន់ (ចិន) ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងបង់ក្លាដែស ដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។

សាស្ត្រាចារ្យរង បណ្ឌិត Luong Ngoc Khue (កណ្ដាល) និងគណៈប្រតិភូដែលចូលរួមវេទិកានិន្នាការសុខភាពអនាគត ២០២

សាស្រ្តាចារ្យរង បណ្ឌិត Luong Ngoc Khue ប្រធាននាយកដ្ឋានពិនិត្យនិងព្យាបាលជំងឺ និងជាអនុប្រធានអនុ គណៈកម្មាធិការព្យាបាលជំងឺកូវីដ ១៩ (គណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩) តំណាងឱ្យវៀតណាមបានចូលរួមវេទិ កានេះដោយចែករំលែកបទពិសោធ ន៍ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺ កូវីដ ១៩ នៅវៀតណាម និងមេរៀន បទពិសោធន៍បង្កើតឡើងជោគជ័យក្នុងការងារបង្ការ ទប់ស្កាត់និងព្យាបាលអ្នកជំងឺកូវីដ ១៩ រួមទាំងទិសដៅសម្រាប់ការអនុវត្តនាពេលអនាគតរបស់ក្រសួងសុខាភិបាល វៀតណាម។

នាពេលខាងមុខនេះ វៀតណាមនឹងបន្តផ្តោតលើទាំងការងារបង្ការ ទប់ស្កាត់ជំងឺផងនិងអភិវឌ្ឍសេដ្ឋកិច្ចផង ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍបណ្តាញសុខាភិបាលពីចម្ងាយ សំដៅកែលម្អគុណភាពសេវាកម្មសុខាភិ បាល។ ការចែករំលែកមេរៀនបទពិសោធន៍និងទិសដៅរបស់វៀតណាមដែលទទួលបានការវាយតំលៃខ្ពស់ពីបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា
​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ