Trending now

ប៉ូលីសថៃធានានូវសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

22:42 | 17/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាយកដ្ឋានព័ត៌មានជាតិរបស់ថៃ (NNT) បានឲ្យដឹងថា RTP បានអនុវត្តផែនមេអំពីការធានាសន្តិសុខនៃតំបន់ដែលប្រារព្ធសន្និសីទនៅទីក្រុងបាងកក

ប៉ូលីសថៃធានានូវសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

ប៉ូលីសភូមិន្ទថៃ (RTP) ត្រូវបានរៀបចំវិធានការដើម្បី ធានាសុវត្ថិភាពនិងការបែងចែកចរាចរណ៍ក្នុងឱកាសប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ខែមិថុនាចាប់ពីថ្ងៃទី ២០​ ដល់ ២៣ខែមិថុនា។

នាយកដ្ឋានព័ត៌មានជាតិរបស់ថៃ (NNT) បានឲ្យដឹងថា RTP បានអនុវត្តផែនមេអំពីការធានាសន្តិសុខនៃតំបន់ដែលប្រារព្ធសន្និសីទនៅទីក្រុងបាងកក។

NNT បានដកស្រង់នៃមេបញ្ជាការរង RTP លោក Srivara Rangsiphrammanakun បានឲ្យដឹងថា គាត់ក៏បានដឹកនាំនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបើកបណ្តាញពិសេសមួយដើម្បីបម្រើភ្ញៀវនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ហើយតាមដានយ៉ាងដិតដល់នូវអ្នកដែលចូលមកឬចេញប្រទេសថៃ។

លោក Srivara បានបន្ថែមថា RTP ​នឹងបើកមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានដើម្បីតាមដានព័ត៌មាននិងស្ថានភាពនៃសន្និសីទ។ លោកបានឲ្យដឹងថាការគ្រប់គ្រងចរាចរណ៍ក្នុងអំឡុងពេលនៃសន្និសិទនេះនឹងមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃទេព្រោះកិច្ចប្រជុំសំខាន់ៗបានកើតឡើងនៅចុងសប្តាហ៍។

មុននេះក្រសួងការបរទេសថៃបានឲ្យដឹងថាប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍មេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។ ប្រធានបទផ្លូវការនៃឆ្នាំអាស៊ានឆ្នាំ ២០១៩ ដែលប្រទេសថៃបានធ្វើជាប្រធានគឺ "ការលើកកម្ពស់ភាពជាដៃគូសម្រាប់និរន្តរភាព"៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR