Trending now

វៀតណាមមានបំណងសហប្រតិបត្តិការនិងការសន្ទនាដើម្បីរក្សាសន្តិភាពនៅសមុទ្រខាងកើត

19:48 | 14/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សន្និសីទវិទ្យាសាស្ត្រអន្តរជាតិលើកទី ១២ ស្តីពីសមុទ្រខាងកើត នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី ១៦ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ដោយប្រធានបទ“ រក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងបរិយាកាសមួយដែលមានអស្ថិរភាពជាច្រើន” ។

សន្និសីទវិទ្យាសាស្ត្រអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើតដោយប្រធានបទ“ កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់”

សិក្ខាសាលានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមមេធាវីវៀតណាម ដោយសហការជាមួយវិទ្យាល័យការបរទេសនិងមូលនិធិគាំទ្រការស្រាវជ្រាវសមុទ្រខាងកើត ដើម្បីជំរុញកិច្ចពិភាក្សានិងការផ្លាស់ប្តូរការសិក្សាស្តីពីបញ្ហាសមុទ្រខាងកើត។ ក្រោមប្រធានបទ “រក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងបរិយាកាសមួយដែលមានអស្ថិរភាពជាច្រើន” សន្និសីទស្តិពីសមុទ្រខាងកើតលើកទី ១២ បានបង្ហាញនូវបំណងប្រាថ្នារបស់វៀតណាមក្នុងការរក្សាកិច្ចសហប្រតិបត្តិការនិងការសន្ទនាគ្នាដើម្បីរក្សាសន្តិភាពនៅសមុទ្រខាងកើតក្នុងបរិបទឆាកពិភពលោកពោរពេញទៅដោយការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។

គួរបញ្ជាក់ថាបញ្ហាសមុទ្រខាងកើតកំពុងក្លាយជាចំណុចផ្តោតការយកចិត្តទុកដាក់ពីបណ្តាប្រទេសក្នុងនិងក្រៅតំបន់ ដោយសារវិស័យសេដ្ឋកិច្ចនិងនយោបាយពិភពលោកកំពុងបំលាស់ទីទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងដោយប្រទេសមហាអំណាចដូចជាអាមេរិក ចិននិងប្រទេសដទៃទៀតនៅក្នុងតំបន់សុទ្ធសឹងតែចាត់ទុកសមុទ្រថាជាលំហសន្តិសុខនិងការអភិវឌ្ឍដ៏សំខាន់បំផុតនៅសតវត្សរ៍ទី ២១ ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ