Trending now

លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាផ្លូវការ

08:51 | 20/10/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - យន្តហោះដឹកលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងភរិយាបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នាវេលាម៉ោង ១៧ និង ៥០ នាទីថ្ងៃទី ១៨ ខែតុលា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃនៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide

នារសៀលថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide និងលោកស្រីភរិយាបានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក្រោយពីលោកបានទទួលតំណែងជានាយករដ្ឋមន្ត្រី។ លោក Suga Yoshihide ក៏ជានាយករដ្ឋមន្រ្តីជប៉ុនទីពីរជាបន្តបន្ទាប់ ដែលបានជ្រើសរើស វៀតណាមជាប្រទេសដើមដំបូង ដើម្បីមកបំពេញទស្សនកិច្ច ក្រោយពេលទទួលតំណែងផងដែរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីលោក Suga Yoshihide និងលោកស្រីភរិយាបានប្រព្រឹត្តិទៅ ក្នុងបរិបទ ដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយវៀតណាម - ជប៉ុនបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងខ្លាំងក្លាលើគ្រប់វិស័យ ជំនឿទុកចិត្តនយោបាយកាន់តែត្រូវបានពង្រឹង ហើយបណ្ដាដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរត្រូវបានថែរក្សាជាប្រចាំក្នុងក្រខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ