Trending now

ក្នុងថ្ងៃតែមួយបើកការដ្ឋានសាងសង់នូវគម្រោងការ ចំនួន ៣ នៃផ្លូវល្បឿនលឿន តភ្ជាប់ភាគខាងជើង- ខាងត្បូងប៉ែកខាងកើត

09:45 | 01/10/2020

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា នៅឃុំ Ha Long ស្រុក Ha Trung ខេត្ត Thanh Hoa នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុច ប៊ូតុងបើកការដ្ឋានសាងសង់នូវគម្រោងការផ្លូវល្បឿនលឿន Mai Son-ផ្លូវជាតិ លេខ ៤៥។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងពិធី

នាថ្ងៃដដែល នៅខេត្ត Dong Nai ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh បានចូលរួមពិធីបើកការដ្ឋានសាងសង់របស់គម្រោងការ Phan Thiet – Dau Giay ហើយនៅខេត្ត Binh Thuan ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង Vinh Hao – Phan Thiet។ ទាំងនេះគឺជាគម្រោងសមាសធាតុទាំង ៣ ចំណុះផ្លូវល្បឿនលឿនតភ្ជាប់ភាគខាងជើង - ខាងត្បូងប៉ែកខាងកើតផងដែរ។ ថ្លែងនៅក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារសំខាន់នៃគម្រោងការនេះ ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលខាងមុខ។

“ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំនេះ គឺជាថ្ងៃដ៏មានអត្ថន័យ ជាពិសេសសម្រាប់ផ្នែកដឹកជញ្ជូន នៅពេលដែលដាក់ពង្រាយជាផ្ទួនៗនូវគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង - ខាងត្បូងប៉ែកខាងកើត។ គម្រោងចំនួន ៣ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះបានវិនិយោគពីថវិការដ្ឋ។ ប្រសិនបើកញ្ចប់ផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងអាចត្រូវបានអនុវត្ត ជាពិសេសផ្លូវល្បឿនលឿនដែលកំពុងដំណើរការ ពោលគឺយើងនឹងមានផ្លូវល្បឿនលឿនសរុបជិត ២.០០០ គីឡូម៉ែត្រ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនគឺមានសារៈសំខាន់ខ្លាំងណាស់ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បក្សនិងរដ្ឋកំពុងខិតខំប្រឹងប្រែងធ្វើឱ្យចរាចរណ៍ដើរចំពោះមុខបម្រើដល់ការអភិវឌ្ឍ។ ជាពិសេស មិនត្រឹមតែកំពុងអភិវឌ្ឍផ្លូវថ្នល់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងអភិវឌ្ឍផ្លូវអាកាស ផ្លូវទឹក កំពង់ផែទឹកជ្រៅផ្លូវក្រោមដី នៅតាមទីក្រុងធំៗ ផ្លូវដែកនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលហួសសម័យ។ នេះគឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ ១០ ឆ្នាំខាងមុខ ជាពិសេសក្នុងរយៈពេល ៥ ឆ្នាំជិតៗនេះតែម្តង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR