Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរលិខិតជូនពរបុណ្យសំពះព្រះខែ

08:53 | 30/09/2020

ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាង ថា បក្ស រដ្ឋនិង ប្រជាជនតែងតែយកចិត្តទុកដាក់ពិសេសដល់បុព្វហេតុការពារ ថែទាំនិង អប់រំកុមារ ហើយមានការជឿទុកចិត្តយ៉ាងជ្រាលជ្រៅជានិច្ចចំពោះក្មួយៗ ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរលិខិតជូនពរបុណ្យសំពះព្រះខែ

ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ២០២០ នាថ្ងៃទី២៨ កញ្ញា អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរ លិខិតជូនចំពោះក្មួយៗកុមារនិងកុមារជំទង់លើទូទាំងប្រទេស។

ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋនិង ប្រជាជនតែងតែយកចិត្តទុកដាក់ពិសេសដល់បុព្វហេតុការពារ ថែទាំនិង អប់រំកុមារ ហើយមានការជឿទុកចិត្តយ៉ាងជ្រាលជ្រៅជានិច្ចចំពោះក្មួយៗ ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ មានគោលបំណងថា ក្មួយៗនឹងក្លាយទៅជាកូនល្អ សិស្សពូកែ ហើយមាន ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដើម្បីបន្តមរតកជំនាន់មុនៗ កសាងប្រទេស ជាតិឲ្យកាន់តែសម្បូររុងរឿង អារិយ្យធម៌ ប្រកៀកស្មាជាមួយប្រទេសធំៗ លើទូទាំងពិភពលោក ដូចពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទៅចូលរួមកម្មវិធីអំណរសាទរបុណ្យសំពះ ព្រះខែសម្រាប់កុមារដែលមានស្ថានភាពរស់នៅលំបាកនៅទីក្រុងហាណូយផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ
សហការបោះពុម្ពផ្សាយកម្រងស្នាដៃរបស់ថ្នាក់ដឹកនាំគុយបា Fidel Castro Ruz
ការសិក្សារៀនសូត្រ និងធ្វើតាមប្រធាន Ho Chi Minh ក្លាយជាកម្លាំងចលករក្នុងការរុញច្រានពលកម្ម និងការបង្កើតថ្មី
Fukuoka ដោះដូរទិសដៅគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅជប៉ុន
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ព្រមានពលរដ្ឋអំពីបណ្ដាញបោកប្រាស់ និងល្បែងស៊ីសងខុសច្បាប់