Trending now

វេទិកាស្ត្រី និងសេដ្ឋកិច្ច APEC ២០២០- ពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី

09:36 | 01/10/2020

វេទិកាស្ត្រី និងសេដ្ឋកិច្ច APEC ២០២០ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែកញ្ញា តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ រដ្ឋមន្ត្រី / ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ និងតំណាងមកពីខឿនសេដ្ចកិច្ចជាសមាជិក APEC ទាំង ២១។

លោកស្រី Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម (រូបថត៖ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម)

នេះគឺជាព្រឹត្តិការណ៍ថ្នាក់រដ្ឋមន្រ្តីប្រចាំឆ្នាំ ដែលបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ APEC ស្តីពីស្ត្រីនិងសេដ្ឋកិច្ច។ វេទិកាឆ្នាំនេះត្រូវបានប្រទេសម្ចាស់ផ្ទះ APEC ២០២០ ម៉ាឡេស៊ីទទួលរៀបចំ ក្រោមប្រធានបទ “ ជំរុញប្រព័ន្ធអេកូឡូស៊ី ពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី”។ អញ្ជើញថ្លែងនៅក្នុងវេទិកានេះ លោកស្រី Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានចែករំលែកអំពីដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ពី គោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល ស្ថាប័ន អង្គការ សហគ្រាស និងពលករវៀតណាមក្នុងរយៈពេលកន្លងទៅ សំដៅជំនះពុះពារលើការលំបាកអំពីសេដ្ឋកិច្ច ក៏ដូចជាក្នុងការងារបង្ការ និងទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារី។ ទន្ទឹមនឹងនេះ លោកស្រីបានអំពាវនាវឲ្យបន្តជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជនដើម្បីស្ដារសេដ្ឋកិច្ចជាដើមផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សារព័ត៌មានបដិវត្តន៍វៀតណាមនៅក្នុងយុគសម័យឌីជីថល
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
ការស្នើស្ដង់ដារកម្ម ដំណើរការពិគ្រោះពិភាក្សារបស់រណសិរ្សមាតុភូមិវៀតណាមក្នុងអាណត្តិថ្មី
វៀតណាមជំរុញសមភាពយេនឌ័រនៅក្នុងវិស័យច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិ
ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan