Trending now

មេគង្គ - អាមេរិកដំឡើងទំនាក់ទំនងភាពជាដៃគូ

20:11 | 13/09/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី ១១ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីក្នុងទំនាក់ទំនងភាពជាដៃគូមេគង្គ - អាមេរិក លើកទី ១ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ phapluatxahoi.vn)

កិច្ចប្រជុំនេះក្រោមសហអធីបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងអនុរដ្ឋមន្រ្តីប្រចាំការសហរដ្ឋអាមេរិក លោក Stephen Biegun ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងអគ្គលេខាធិការអាស៊ាន។ អង្គប្រជុំបានប្រកាសជាផ្លូវការនូវការដំឡើងកិច្ចសហប្រតិបត្តិការដៃគូមេគង្គ - សហរដ្ឋអាមេរិកទៅជាទំនាក់ទំនងភាពជាដៃគូ ដោយផ្អែកលើមូលដ្ឋានជោគជ័យនានានៃយន្តការគំនិតផ្តួចផ្តើមស្តីពីទន្លេមេគង្គក្រោមដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ ការដំឡើង​នេះ​​បាន​លើកកម្ពស់សក្ដានុពលនៃទំនាក់ទំងនភាពជាដៃគូ រួមចំណែកយ៉ាងប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុង​តំបន់នាដំណាក់កាលថ្មី។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងអស់បានឲ្យដឹងថា ចំពោះមុខបញ្ហាប្រឈម និងកាលានុវត្តភាពដែលមហាអនុតំបន់មេគង្គកំពុងជួបប្រទះនោះ ទំនាក់ទំនងភាពជាដៃគូមេគង្គ - អាមេរិកគួរតែឈានទៅរកគោលដៅជម្រុញសន្តិភាព ស្ថិរភាព វិបុលភាពនៅក្នុងតំបន់ និងជួយគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ និងចក្ខុវិស័យសហគមន៍អាស៊ាននៅឆ្នាំ២០២៥។ ទាក់ទងនឹងគោលការណ៍សហប្រតិបត្តិការ រដ្ឋមន្រ្តីទាំងអស់បានអះអាងថា ទំនាក់ទំនងភាពជាដៃគូមេគង្គ - អាមេរិក គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ដែលអាស៊ានធ្វើ​ជាមជ្ឈភាព បើកចំហ សមភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក មានតម្លាភាព គោរពអធិបតេយ្យភាពរបស់ប្រទេសនានា មិនជ្រៀតជ្រែក ហើយ​គោរពច្បាប់អន្តរជាតិក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់របស់ប្រទេសជាសមាជិក។ អំពីវិស័យសហប្រតិបត្តិការរដ្ឋមន្ត្រីទាំងអស់បានឯកភាពថាទំនាក់ទំនងភាពជាដៃគូមេគង្គ - អាមេរិកនឹងផ្តោតលើវិស័យចំនួន ៤ គឺការតភ្ជាប់សេដ្ឋកិច្ច ការគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានទឹក ធនធានធម្មជាតិ ការការពារបរិស្ថាន សន្តិសុខមិនមែនប្រពៃណី និង ការអភិវឌ្ឍធនធានមនុស្ស។

នៅក្នុងកិច្ចប្រជុំនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្តល់ថវិកាជិត ១៥៣.៦ លានដុល្លារអាមេរិកសម្រាប់គម្រោងសហប្រតិបត្តិការនានាក្នុងតំបន់មេគង្គ ក្នុងនោះ ៥៥ លានដុល្លារសម្រាប់គម្រោងនានាស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ១.៨ លានដុល្លារសម្រាប់ជួយគាំទ្រដល់គណៈកម្មការទន្លេមេគង្គឲ្យបង្កើនការចែករំលែកទិន្នន័យធនធានទឹកដើម្បីបំរើការងារតាក់តែងគោលនយោបាយ និងគម្រោងមួយចំនួន​ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង​ការរៀបចំកិច្ចពិភាក្សាគោលនយោបាយពហុភាគីពាក់ព័ន្ធស្តី​ពីកា​រ​អភិវឌ្ឍន៍តំបន់មេគង្គ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ