Trending now

អង្គការសហប្រជាជាតិព្រមានពីផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន

00:54 | 14/05/2019

កាលពីថ្ងៃទី ៤ ខែកុម្ភៈ អង្គការសហប្រជាជាតិបានព្រមានលើការដែល សហរដ្ឋអាមេរិកមានបំណង យកពន្ធនាំចូលលើទំនិញរបស់ចិន ដែលនឹងបន្សល់ទុកនូវ ផលវិបាកដ៏ធំ សម្រាប់ពាណិជ្ជកម្មពិភពលោក ក៏ដូចជាបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

ការដឹកជញ្ជូនទំនិញនៅកំពង់ផែ Tangshan ខេត្ត Hebei ប្រទេសចិន (រូបថតៈ TTXVN)

នៅក្នុងបរិបទដែលសហរដ្ឋអាមេរិកនិងចិនមិនទាន់ស្វែងរកបាន នូវដំណោះស្រាយ លោតផ្លោះណាមួយសម្រាប់បញ្ហាពាណិជ្ជកម្មនោះទេ គឺកាលពីថ្ងៃទី ៤ ខែកុម្ភៈ អង្គការសហប្រជាជាតិបានព្រមានលើការដែល សហរដ្ឋអាមេរិកមានបំណងយកពន្ធនាំចូលលើទំនិញរបស់ចិន ដែលនឹងបន្សល់ទុកនូវផលវិបាកដ៏ធំ សម្រាប់ពាណិជ្ជកម្មពិភពលោក ក៏ដូចជាបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាយកកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីពាណិ ជ្ជកម្មនិងការអភិវឌ្ឍ Palema Coke Hamilton បានចាត់ទុកថា ប្រសិនបើអាមេរិកបានយកពន្ធតបតវិញ នឹងបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចសកលលោក ដោយសារទំនិញនិងទីផ្សារហិរញ្ញវត្ថុនឹងមានភាពចលាចល ខណៈដែល សហគ្រាសត្រូវមានការផ្លាស់ប្តូរដើម្បីសមសម្របជាមួយសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិន ដែលនឹងបង្កសម្ពាធសម្រាប់កំណើនសកលលោក។ ក៏យោងទៅតាមលោកស្រី Hamilton សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ក៏ធ្វើឲ្យកើតមានឡើងការបាត់បង់អាជីព ព្រមទាំងនាំមកភាពវឹកវរពាណិជ្ជកម្មសម្រាប់ភាគីទី៣ ដូចជា សហ ភាពអឺរ៉ុប ជប៉ុនឬ ម៉ិកស៊ីកូជាដើម។

សង្រ្គាមពាណិជ្ជកម្មអាម៉េរិក - ចិនបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ ២០១៨ហើយប្រទេសទាំងពីរបានសងសឹកម្តងហើយម្តងទៀតជាមួយនឹងការយកពន្ធថ្មី។ រហូតមកដល់ពេលនេះចំនួនសរុបនៃទំនិញដែលត្រូវបានបង់ពន្ធខ្ពស់របស់ភាគីទាំងពីរបានឈានដល់ជាង ៣៦០ ពាន់លានដុល្លារអាមេរិករួចហើយ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR