Trending now

ការវិនិយោគផ្ទាល់ពីបរទេសជិត ៨ ពាន់លានដុល្លារ ដែលបានហូរចូលក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៨ ខែកន្លងមកនេះ

16:53 | 28/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងរយៈពេល ៨ ខែកន្លងមកនេះ ប្រទេសវៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត ២០ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ស្តីពីការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសដោយក្រសួងផែនការនិងវិនិយោគ គិតត្រឹមថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២០ ដើមទុនដែលបានចុះបញ្ជីថ្មី តម្រែតម្រង់ឲ្យសមដើមទុន ការរួមចំណែកដើមទុន ការទិញភាគហ៊ុនលើទូទាំងប្រទេសសម្រេចបានជិត ២០ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើមទុនវិនិយោគដែលបានវិនិយោគជិត ១១,៤ ពាន់លានដុល្លារអាមេរិក។

ការវិនិយោគផ្ទាល់ពីបរទេសជិត ៨ ពាន់លានដុល្លារ ដែលបានហូរចូលប្រទេសវៀតណាមក្នុងរយៈពេល ៨ ខែកន្លងមកនេះ។ (រូបថត៖ ឧទាហរណ៍)

គួរកត់សម្គាល់ថា គម្រោងចំនួន ១.៧៩៧ ត្រូវបានផ្តល់លិខិតបញ្ជាក់នូវការវិនិយោគថ្មីដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៩,៧៣ ពាន់លានដុល្លារពោលគឺថយចុះ ២៥ % នៃចំនួនគម្រោង ប៉ុន្តែកើនឡើង ៦,៦% នៃតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។គម្រោងចំនួន ៧១៨ ដែលបានចុះបញ្ជីដើម្បីតម្រែតម្រង់ដើមទុនវិនិយោគឈានដល់ជិត ៤,៩៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២២% នៃតំលៃក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩។

លើសពីនេះក្នុងរយៈពេល ៨ ខែកន្លងមក ប្រទេសវៀតណាមមានការួមចំណែកដើមទុន ទិញភាគហ៊ុនចំនួន ៤,៨០៤ ដង ដោយគិតជាទឹកប្រាក់សរុបចំនួន ៤,៩៣ ពាន់លានដុល្លារពោលគឺធ្លាក់ចុះប្រមាណពាក់កណ្តាល បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

ឧស្សាហកម្មឈានមុខគេក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល ៨ ខែ កន្លេងមកគឺឧស្សាហកម្មកែច្នៃនិងផលិតកម្មដោយមានទុនវិនិយោគសរុបជាង ៩,៣ ពាន់លានដុល្លារ ស្មើនឹង ៤៧,៧% នៃដើមទុនវិនិយោគដែលបានចុះបញ្ជីសរុប។ ក្រោយនេះគឺការផលិតការ ចែកចាយអគ្គិសនីអចលនទ្រព្យ លក់ដុំនិងរាយ ...

ក្នុងចំណោម ១០៦ ប្រទេសនិងដែនដីដែលមានសកម្មភាពវិនិយោគចូលនៅវៀតណាម ប្រទេសសិង្ហបុរីឈរលំដាប់ទី ១ ដោយមានដើមទុនវិនិយោគសរុបជាង ៦,៥ ពាន់លានដុល្លារដែលស្មើនឹងជិត ៣៤% នៃការវិនិយោគ FDI សរុប។ ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី ២ ដោយមានដើមទុនវិនិយោគសរុបចំនួន ២,៩៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ១៥% ។ ប្រទេសចិនឈរនៅលំដាប់ទី ៣ ដោយមានដើមទុនវិនិយោគសរុបដែលបានចុះបញ្ជីជិត ១,៨ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៩% ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤