Trending now

ចិនប្រកាសដំឡើងពន្ធលើទំនិញអាមេរិកទំហំ៦០ពាន់លានដុល្លារ ដើម្បីជាការសងសឹក

04:29 | 14/05/2019 (ប្រភព៖ FN)

ទីបំផុតរដ្ឋាភិបាលចិនបានប្រកាសថា នឹងដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ ស្មើ៦០ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញរបស់ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ខណៈផលិតផលសរុប ប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន នឹងរងការប៉ះពាល់ពីចំណាត់ការនេះ។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចាប់ផ្តើមអនុវត្តន៍ការយកពន្ធ រហូតដល់២៥ភាគរយ ទៅលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ហើយលោកក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំងគួរសម្រេច កិច្ចព្រមព្រៀងឲ្យបានឆាប់ជាមួយប្រទេសលោក ព្រោះថាបើមិនដូច្នោះទេស្ថានការណ៍នឹងកាន់តែអាក្រក់ថែមទៀតសម្រាប់ចិន។ ដោយឡែករដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា នឹងមិនចុះចាញ់ដាក់សម្ពាធពីខាងក្រៅជាដាច់ខាត។

បញ្ហាវិវាទផ្នែកពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ បានផ្ទុះឡើងដំបូងកាលពីពាក់កណ្តាលឆ្នាំមុន ក្រោយពី រដ្ឋាបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើការនាំចូលដែកថែបរបស់ចិន ដោយចាប់ពីនោះមក ទីក្រុងវ៉ាស៊ីនតោននិងទីក្រុង ប៉េកាំងបានប្រកាសដំឡើង ពន្ធសងសឹកគ្នាទៅវិញទៅមក រហូតដល់ចុងឆ្នាំ២០១៨ លោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានឯកភាពគ្នាបើកកិច្ចចរចាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ ប៉ុន្តែមិនទាន់ឃើញបាន ទទួល លទ្ធផល អ្វីនៅ ឡើយទេមកទល់ពេលនេះ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព