Trending now

លោក Do Cao Bao៖“ ក្រុមហ៊ុន Apple គ្រុបមិនបោះចោលការជ្រើសរើសប្រទេសវៀតណាមទេ ក្រុមហ៊ុន Samsung គ្រុប មិនបានផ្លាស់ប្តូរទៅកាន់ប្រទេសឥណ្ឌាទេ”

16:50 | 25/08/2020 (បកប្រែដោយឌីណា)

យុគសម័យ- លោក Do Cao Bao សមាជិកនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន FPT បានមានប្រសាសន៍ថា ក្រុមហ៊ុន Samsung គ្រុបនឹងមិនចាកចេញពីប្រទេសវៀតណាម ដើម្បីផ្លាស់ប្តូរទៅប្រទេសឥណ្ឌាទេ ហើយឱកាសសម្រាប់ប្រទេសវៀតណាម ដើម្បីក្លាយជាមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុន Apple នៅតែមានច្រើន។

លោកDo Cao Bao សមាជិកនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន FPT ។ (រូបថត៖ Thoi bao kinh te)

ថ្មីៗនេះ ទីផ្សារបានលេចចេញនូវព័ត៌មានមួយចំនួន ដូចជា“Apple មិនជ្រើសរើសវៀតណាមទេ ក្រុមហ៊ុននេះ​បានជ្រើសរើសប្រទេស​ឥណ្ឌា នៅពេលដកផលិតកម្មចេញពីប្រទេសចិន” ឬ“ក្រុមហ៊ុន Samsung គ្រុបបានផ្ទេរ​ផ្នែក​មួយ​នៃការផលិតទូរស័ព្ទពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌា” ។ ព័ត៌មាននេះបានបង្កឱ្យមានការជ្រួលជ្រើម ពីព្រោះមុននោះ​អ្នកជំនាញ​ជាច្រើនបានចាត់ទុកថា ប្រទេសវៀតណាមជាគោលដៅ​ឈាមមុខគេ​មួយសម្រាប់ការផ្លាស់ប្តូរការវិនិយោគ។

ទោះយ៉ាងណាបើយោងតាមលោក​ Do Cao Bao និយាយ​ឲ្យដឹងថា​ “ការ​ដែល​ Apple បោះចោល​ការជ្រើសរើសប្រទេសវៀតណាម​ឬ​ Samsung​បានផ្ទេរ​ផ្នែក​មួយ​នៃការផលិតទៅកាន់ប្រទេសឥណ្ឌា ” ពិតជា​មិនត្រឹមត្រូវទេ។

លោក Do Cao Bao បានមានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់ Apple មិនមែនជាការសាងសង់រោងចក្រផលិត​ ដូចជាក្រុមហ៊ុនSamsung និង ក្រុមហ៊ុន LG នោះទេ​។ ប៉ុន្តែក្រុមហ៊ុន​ Apple បាន​ជួលសហគ្រាស​ផ្សេង​ទៀត​ ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស ។ ក្រុមហ៊ុន​ផ្គត់ផ្គង់គ្រឿងបន្លាស ធំបំផុតចំនួនពីរសម្រាប់ Apple សព្វថ្ងៃគឺ Foxconn (តៃវ៉ាន់) និង Luxshare (ចិន) ។

ការកសាររោងចក្រផលិត នៅប្រទេសចិនវៀតណាម ​ឥណ្ឌា​ ​ឥណ្ឌូនេស៊ី ឬប្រទេសផ្សេងទៀតត្រូវបានសំរេចដោយក្រុមហ៊ុន Foxconn និង Luxshare ក្រុមហ៊ុន Apple មិនជ្រៀតជ្រែកនៅឡើយ។ Apple តម្រូវឱ្យក្រុមហ៊ុនផលិតគោរពតាមតម្រូវការបច្ចេកវិទ្យា គុណភាព​ដំណើរការផលិតកម្ម ក៏ដូចជាស្ថានភាព​ការងារ​និងជីវភាព​រស់នៅ​របស់កម្មករ។

យោងតាមលោក Bao តាមពិត សារព័ត៌មានអន្តរជាតិមិនប្រើពាក្យ“ Apple បដិសេធប្រទេសវៀតណាមទេ” គ្រាន់តែប្រើពាក្យ“ Apple រង់ចាំក្រុមហ៊ុន Luxshare កែលំអ​រ​លក្ខខណ្ឌរស់នៅរបស់​កម្មករ មុនពេលពង្រីកផលិតកម្មទូរស័ព្ទដៃ iPhone នៅវៀតណាម” ("Apple waiting ") ។

នោះមានន័យថាការផលិតទូរស័ព្ទ iPhone នៅប្រទេសវៀតណាម​នៅតែស្ថិតក្នុងផែនការរបស់ក្រុមហ៊ុន Luxshare និង Apple ដែល​កំពុង​ស្ថិតក្នុង​ដំណើរការយឺត ដោយសាររង់ចាំក្រុមហ៊ុន Luxshare បញ្ចប់​ការសាងសង់​ផ្ទះសម្រាប់កម្មករ។

ជាមួយក្រុមហ៊ុន Foxconn លោក Bao ​បានមានប្រសាសន៍ថា ប្រហែលជាអាជីវកម្មនេះក៏មិនអាចអនុញ្ញាតឱ្យដៃគូប្រកួតប្រជែងគឺក្រុមហ៊ុន Luxshare ទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងដែរ។ ក្រុមហ៊ុន Foxconn កំពុងស្នើសុំឱ្យរដ្ឋាភិបាលវៀតណាមផ្តល់ការ​អនុញ្ញាត​ឱ្យ​វិនិយោគទឹកប្រាក់ចំនួន ៣២៥ លានដុល្លារ​ក្នុងការសាងសង់​ផ្ទះ​សម្រាប់​កម្មករ នៅរោងចក្រ Foxconn ចំនួន ៣ នៅស្រុក Que Vo (ខេត្ត Bac Ninh), ស្រុក Viet Yen (ខេត្ត Bac Giang) និង ស្រុក Binh Xuyen (ខេត្ត​Vinh Phuc) ។ ) ។ លើសពីនេះទៀត ក្រុមហ៊ុន Foxconn ក៏កំពុងស្នើ វិនិយោគបន្ថែមចូលនៅក្នុងតំបន់ឧស្សាហកម្មដែលមានទំហំ ៦០០ ហិកតា​ ទៀតនៅខេត្ត Bac Giang ។

"យើងគាំទ្រក្រុមហ៊ុន Foxconn និង ក្រុមហ៊ុន Luxshare យ៉ាងល្អ​ក្នុងការ​កសាង​​រោងចក្រ ផ្ទះសម្រាប់កម្មករ​និងគាំទ្រ​ពលកម្មដែល​មានគុណភាព​ផងដែរ។ ហេតុដូច្នេះ​ការដែល​ ក្រុមហ៊ុន Foxconn និង ក្រុមហ៊ុន Luxshare នឹងផលិត iPhone, iPad, iPos, Macbook នៅប្រទេសវៀត​ណាម ដែល​ធ្វើឡើង នាពេល​ខាងមុខឆាប់ៗនេះ។ " លោក Bao បានមានប្រសាសន៍។

ទាក់ទងនឹងព័ត៌មានដែលថា ក្រុមហ៊ុន Samsung នឹងផ្ទេរផ្នែកមួយ​នៃការផលិត​ទូរស័ព្ទពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌា លោក Bao បាននិយាយថា នៅពេល​ដែលមានព័ត៌មានខាងលើនេះ​ ក្រុមហ៊ុន Samsung បានធកែតម្រូវជាផ្លូវការថា“ Samsung មិនមាន​ផែនការផ្ទេរផ្នែកណាមួយ​នៃផលិតកម្ម ទូរស័ព្ទពីប្រទេសវៀតណាម​ទៅកាន់ប្រទេសឥណ្ឌាទេ”។

យោងតាមលោក Bao តាមពិតអស់រយៈពេលជាច្រើនឆ្នាំមក​ហើយ​ក្រុមហ៊ុន Samsung បានជ្រើសរើសប្រទេសវៀតណាម​ជា​មជ្ឈមណ្ឌល​ផលិតនិងស្រាវជ្រាវរបស់ Samsung នៅទូទាំងពិភពលោក។ នៅវៀតណាម ក្រុមហ៊ុនមានរោងចក្រចំនួន ៤ ដែលស្មើនឹង ៣៦% នៃផលិតផលនិងការលក់របស់ Samsung ក្នុងនោះ Samsung Thai Nguyen Samsung Bac Ninh គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំបំផុត​នៃក្រុមហ៊ុន Samsung គ្រុប លើពិភពលោក។ ​ ប្រាក់ចំណូលរបស់​ Samsung Thai Nguyen ច្រើនជាង​៧ ដង​នៃប្រាក់ចំណូល​របស់ Samsung នៅឥណ្ឌា និង​ច្រើនជាង ១២ ដងនៃប្រាក់ចំណូល​របស់​ Samsung ថៃ។

ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung គ្រុប​ក៏បានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅ​ខាងលិចនៃបឹង Ho Tay ដែលមានតម្លៃ ២២០ លានដុល្លារ ដែល ជា កន្លែងគ្រប់គ្រាន់សម្រាប់អ្នកជំនាញស្រាវជ្រាវជាង ៣.០០០ នាក់ ដើម្បីធ្វើការ ហើយនេះក៏ជាមូលដ្ឋានស្រាវជ្រាវធំបំផុតសម្រាប់ការ​ស្រាវជ្រាវ នៅបរទេស។ ដូច្នេះវាមិនមានមូលដ្ឋានទាល់តែសោះសម្រាប់ក្រុមហ៊ុន Samsung គុ្រប ក្នុងការផ្លាស់ប្តូរផ្នែកផលិតកម្មចេញពីប្រទេសវៀតណាមទេ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម