Trending now

អ្នកជំនាញអន្តរជាតិ៖ វៀតណាមឆ្លើយតបយ៉ាងឆាប់រហ័សនិងខ្លាំងក្លាចំពោះរលកឆ្លងរីករាលដាលថ្មីនៃជំងឺ COVID-19

10:26 | 11/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BBC នៅល្ងាចថ្ងៃទី ៨ ខែសីហា លោកសាស្ត្រាចារ្យ Michael Toole អ្នកជំនាញផ្នែករោគរាតត្បាតនិងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Burnet ក្នុងទីក្រុង Melbourne (អូស្រ្តាលី) បាននិយាយថាវាដូចជាការផ្ទុះឡើងនៃការឆ្លងមេរោគ COVID-19 លើកដំបូង ប្រទេសវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងខ្លាំងក្លា នៅពេលដែលការរាលដាលបានលេចឡើង នៅទីក្រុង Da Nang ។

បុគ្គលិកពេទ្យបានយកគំរូសំណាក ដើម្បី​ធ្វើតេស្តដោយប្រើវិធីសាស្ត្រ RT-PCR សម្រាប់ប្រជាជនរស់នៅសង្កាត់ Doi Can (ខណ្ឌ Ba Dinh រដ្ឋធានី Hanoi) ដែលត្រឡប់ទៅវិញពីទីក្រុង Da Nang នៅថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២០ ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីក្រុង Da Nang បានឈប់ទទួលភ្ញៀវទេសចរភ្លាមៗ ​ហើយត្រូវបាន​រារាំង​ទាំងស្រុង បន្ទាប់ពីការរកឃើញអ្នកជំងឺ COVID-19 លេខ ៤១៦ - ករណី​ដំបូងលេចចេញនៅក្នុងសហគមន៍ បន្ទាប់ពី ៩៩ ថ្ងៃ​ដែល​វៀតណាម​មិនបានកត់ត្រាករណីណាមួយនៅក្នុងសហគមន៍​នោះទេ ខណៈពេលដែលវៀតណាមកំពុងអនុវត្តន៍​វិធានការដាក់ឲ្យនៅដាច់ដោយឡែក​សម្រាប់​ប្រជាជន​ចូលមកប្រទេសវៀតណាម។

នៅទីក្រុង Da Nang ប្រជាជនត្រៀមខ្លួនឆ្លើយតបនឹងការរីករាល​ដាលនៃជំងឺនេះ។ បណ្តាឆ្នេរខ្សាច់និងផ្លូវថ្នល់មានភាពស្ងៀមស្ងាត់​ជាថ្មីម្តងទៀត ​ប្រជាជនតែចាកចេញ​ពីផ្ទះដើម្បីទិញម្ហូប។ ហាងលក់​ម្ហូបអាហារ ភោជនីយដ្ឋានទាំងឡាយ ត្រូវបានបិទ​​ រួមទាំង​ហាង​លក់ម្ហូបអាហា​យកទៅផ្ទះ និងការបញ្ជូនអាហារទៅផ្ទះ ជើង​ហោះហើរ​​ទាំងឡាយត្រូវបានផ្អាក។ ពលរដ្ឋគ្រប់រូប​ត្រូវបានគេធ្វើ​តេស្តរ​ក​ឃើញជំងឺ​ COVID-19 ហើយមន្ទីរពេទ្យបណ្តោះអាសន្ន​ត្រូវបានសាងសង់​​ ធនធាន​​ទាំងអស់ត្រូវបានប្រើប្រាស់ ដើម្បី​បន្ថយការរាលដាលនៃជំងឺនេះ។

​រដ្ឋធានី Ha Noi ក៏បានបិទបារ៍ និងហាងខារ៉ាអូខេ​ ហើយទីក្រុងមួយ​ចំនួន ក្នុងនោះមានទីក្រុង Ho Chi Minh និង​រដ្ឋធានី Ha Noi ត្រូវបានបង្ខំឱ្យ ពាក់ម៉ាស់ឡើងវិញនៅតាមទីសាធារណៈ។

លោកសាស្រ្តាចារ្យ Rogier Van Doorn - ប្រធានផ្នែកស្រាវជ្រាវ​រោគវិនិច្ច័យលើអ្នកជំងឺនៃសាកលវិទ្យាល័យ Oxford (ចក្រភពអង់គ្លេស) បានបង្ហាញចំណាប់អារម្មណ៍ថា ប្រទេស​វៀតណាមជាថ្មីម្តងទៀត​បានតាមដានជំងឺនេះយ៉ាងហ្មត់ចត់។ ដោយមានអ្នកទេសចរជាង ៨០.០០០ នាក់បានវិលត្រឡប់ទៅវិញ​ពីទីក្រុង Da Nang ដែល​មកពី​ខេត្តចំនួន ១៣ ក្នុងនោះមាន​រដ្ឋធានី​ Ha Noi និង ទីក្រុង Ho Chi Minh បានរកឃើញករណីឆ្លងថ្មីៗ ហើយករណី​ទាំងនេះ​សុទ្ធតែមានទំនាក់ទំនងនឹងការផ្ទុះឡើងនៅ​ទីក្រុង​ Da Nang។

យោងតាមលោក Rogier Van Doorn ប្រការសំខាន់​ដែលមិនមាន​សេចក្តីរបាយការណ៍ណាមួយ​អំពី​ការឆ្លង​ក្នុង​សហគមន៍​នៅខាងក្រៅ​ទីក្រុង​និងខេត្តជាប់ទីក្រុង Da Nang។ លោកបានវាយតម្លៃថា នេះជាជោគជ័យរបស់វៀតណាម ហើយបានបញ្ជាក់ថា៖“ អ្វីៗ​ដែល​ទទួល​បានជោគជ័យមុននេះ​ត្រូវបានអនុវត្តម្តងទៀត​ ខ្ញុំមានការ​ចាប់​អារម្មណ៍​ណាស់” ។

លោកវេជ្ជបណ្ឌិត Justin Beardsley គ្រូ​ជាន់ខ្ពស់ផ្នែកជំងឺ​រាតត្បាត​នៃ​សាកល​វិទ្យាល័យ Sydney (អូស្រ្តាលី) បានកត់សម្គាល់ថា​ ប្រទេស​វៀតណាមបានបង្ហាញការចូលរួមយ៉ាងសកម្មរបស់សហគមន៍ ជាពិសេសក្នុងការទប់ស្តាត់នឹងការរីករាលដាលនៃវីរុសនេះ។ លោក​មាន​ប្រសាសន៍​ថា“ មានមោទនភាពជាតិណាស់​ក្នុងការគ្រប់គ្រង​ជំងឺរាតត្បាត” ។

លោកស្រី Le Thu Huong អ្នកវិភាគជាន់ខ្ពស់​នៅវិទ្យាស្ថាន​គោលន​យោបាយ​យុទ្ធសាស្ត្រអូស្ត្រាលីបាននិយាយថា ករណី​ស្លាប់ថ្មី​ដែលត្រូវបានគេរាយការណ៍ដែលបង្ហាញពីតម្លាភាពក្នុងការរាយការណ៍ស្ថានភាពរីករាលដាលនៃជំងឺ COVID-19 នៅវៀតណាម​និង​មិនមានករណីណាមួយស្លាប់ អវត្តមាននៃការស្លាប់ពីមុន "មិនអាច​ត្រូវបានគេសង្ស័យ"ទេ។ ករណីស្លាប់ទាំងអស់សុទ្ធតែជាអ្នកជំងឺ វ័យចំណាស់​ដែលមានជំងឺប្រចាំកាយទៀត./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ