Trending now

ប្រទេសវៀតណាមនិងកូរ៉េខាងត្បូងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការគ្រប់គ្រងកូវិដ១៩

14:10 | 24/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha ។

លោក​ Pham Binh Minh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទរស័ព្ទជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha។​ (ប្រភព៖ VOV)

កិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃ ២៣ ខែកក្កដា គឺដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនឺងជំងឺកូវិដ១៩និងស្តារសេដ្ឋកិច្ចទ្វេភាគីឡើងវិញ។

ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងនឹងកូវិដ១៩ នៅក្នុងប្រទេសនីមួយៗ ដោយបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកភាពលើការអនុវត្តវិធានការណ៍សមស្របនឹងស្ថានភាពថ្មី។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានប្រកាសថាប្រទេសវៀតណាមកំពុងពិចារណាបើកជើងហោះឡើងវិញជាមួយប្រទេសមួយចំនួនរួមមានប្រទេសកូរ៉េខាងត្បូង។ លោកក៏បានស្នើឱ្យប្រទេសកូរ៉េពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន - កូរ៉េខាងត្បូង មេគង្គ - កូរ៉េខាងត្បូង ដូចជាការគាំទ្រចូលរួមក្នុងគម្រោងសាកល្បងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ។

រដ្ឋមន្ត្រីការបរទេសលោកស្រី Kang Kyung Wha បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការដោះស្រាយនឹងជំងឺកូវិដ១៩ ហើយបានព្រមព្រៀងបន្តចាត់វិធានការនានាដើម្បីគាំទ្រដល់អាជីវកម្មជម្រុញអាជីវកម្មនិងការវិនិយោគនៅវៀតណាម។

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជករនិងអ្នកជំនាញកូរ៉េខាងត្បូងចូលមកប្រទេសវៀតណាមដោយអះអាងថាពួកគេនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការក្នុងយន្តការអាស៊ាននិងអនុតំបន់មេគង្គនាពេលខាងមុខនេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR