យុគសម័យ - នាថ្ងៃទី ២ - ៣ ខែកក្កដា ក្រសួងការបរទេស ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាទូតវៀតណាមប្រចាំនៅស្រីលង្កានិងបង់ក្លាដែស ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីដឹកពលរដ្ឋវៀតណាមប្រមាណ ២០០ នាក់ពីស្រីលង្កា បង់ក្លាដែស នេប៉ាល់ ប៊ូតាន និងម៉ាល់ឌីវវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។
ពលរដ្ឋវៀតណាមនៅស្រីលង្កាអនុវត្តនីតិវិធីដើម្បីឡើងហោះហើរ។
ជើងហោះហើរនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ ព្រះសង្ឃនិងដូនជី ព្រះសង្ឃពុទ្ធសាសនាដែលត្រូវត្រឡប់មកកាន់ប្រទេសវិញដោយសារសាលាសមាធិត្រូវបានបិទ។ ក្រៅពីនេះ ក្នុងចំណោមពលរដ្ឋវៀតណាមប្រមាណ ២០០ នាក់ទាំងនេះ មានអ្នកដំណើរដែលជាប់គាំង ពលករដែលផុតសុពលភាពទិដ្ឋាការ បញ្ចប់កិច្ចសន្យាការងារនិងនិស្សិតអន្តរជាតិដែលបានបញ្ចប់កម្មវិធីសិក្សា។
ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Van Don អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកបទប្បញ្ញត្តិ។
ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស សមត្ថភាពដាកល់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)
មតិពីមិត្តអ្នកអាន