Trending now

ជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម - តួកគីក្នុងបរិបទនៃជំងឺរាតត្បាត COVID-19

16:00 | 24/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែមិថុនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Dang Minh Khoi បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសតួកគីលោក Sedat Unal ដើម្បីសាក់សួរសុខទុក្ខនិងពិភាក្សាអំពីវិធានការនានាដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

អនុរដ្ឋមន្រ្តីក្រសួងការបរទេស Dang Minh Khoi បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសតួកគីលោក Sedat Unal ដើម្បីសាក់សួរសុខទុក្ខនិងពិភាក្សាអំពីវិធានការនានាដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវិធានការដ៏ទូលំទូលាយរបស់រដ្ឋាភិបាលតួកគីក្នុងការរិញទៅវិញការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានអំពីសេដ្ឋកិច្ច-សង្គម។ លោកអនុរដ្ឋមន្រ្តីបានអះអាងថា ប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ហើយបានបង្ហាញជំនឿថា ប្រទេសតួកគីនឹង គ្រប់គ្រងជំងឺនេះឱ្យបានឆាប់។

រីឯខ្លួនវិញ លោកអនុរដ្ឋមន្រ្តី Sedat Unal បានសម្តែងការចាប់អារម្មណ៍ចំពោះការជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់នឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ព្រមជាមួយគ្នានេះបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានចែករំលែកការលំបាករបស់តួកគី។ លោកអនុរដ្ឋមន្ត្រី Sedat Unal បានជូនពរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន ២០២០ ហើយបានអះអាងថា ប្រទេសតួកគីមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅវេទិកាអន្តរជាតិនិងតំបន់។

ភាគីទាំងពីរមានសេចក្តីរីករាយដោយឃើញថា កិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសផ្នែកសេដ្ឋកិច្ច មានការរីកចម្រើនវិជ្ជមាន។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរឯកភាពគ្នាបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា៖ នយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌-ទេសចរណ៍ អប់រំ-បណ្តុះបណ្តាលជាដើម។

ក្នុងស្មារតីនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើអាទិភាពនៃការជំរុញធ្វើដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan; សម័យប្រជុំលើកទី ៨ នៃគណៈកម្មការចម្រុះនិងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៤ រវាងក្រសួងការបរទេសទាំងពី; បញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌនិងទម្រង់សមស្របសម្រាប់សហគ្រាសនៃភាគីទាំងពីរដើម្បីជួបនិងស្វែងរកឱកាសសហប្រតិបត្តិការអាជីវកម្មនិងវិនិយោគសំដៅរក្សានិងជំរុញសន្ទុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងអំឡុងពេលនិងភ្លាមៗបន្ទាប់ពីការរីករាលដាល COVID-19 ត្រូវបានគ្រប់គ្រង។

ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ

លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានថ្លែងអំណរគុណនិងស្នើឱ្យរដ្ឋាភិបាលតួកគីបន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សាដោយសុវត្ថិភាពនៅតួកគីក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមានភាពស្មុគស្មាញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR