យុគសម័យ - នាថ្ងៃទី ១៦ ខែមិថុនា ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានរៀបចំពិធីប្រគល់ពានរង្វាន់សារព័ត៌មានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ ២០១៩ ។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា Chu Ngoc Anh រួមជាមួយអ្នកនិពន្ធដែលឈ្នះរង្វាន់
នេះជាសកម្មភាពជាក់ស្តែងរបស់ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីគោរពកោតសរសើរនិងលើកដំកើងអ្នកនិពន្ធ ដែលមានស្នាដៃសារព័ត៌មានប្រកបដោយគុណភាពខ្ពស់ សមូហភាពនិងបុគ្គលដែលមានវិភាគទានក្នុងការឃោសនាអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
នៅឆ្នាំ ២០១៩ ពានរង្វាន់នេះទទួលបានការចូលរួមពីស្ថាប័នសារព័ត៌មានស្ទើរតែទាំងអស់ ជាពិសេសពីទីភ្នាក់ងារសារព័ត៌មានធំៗនៅទាំងកណ្តាលនិងមូលដ្ឋានដែលមានស្នាដៃជិត ៥០០ នៃប្រភេទសារព័ត៌មាន ៤ ប្រភេទ។
តាមរយៈស្នាដៃសារព័ត៌មាន រូបភាពអំពីសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលមានចលនាយ៉ាងខ្លាំងក្លា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់វៀតណាមបានរួមវិភាគទានយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ។ ភ័ស្តុតាងច្បាស់លាស់សម្រាប់ការចលនានេះបានបង្ហាញនៅលើសមិទ្ធិផលអភិវឌ្ឍន៍នៃវិស័យលេចធ្លោដូចជា កសិកម្ម ឧស្សាហកម្ម សំណង់ ចលាចរណ៍ សុខភាព ការពារប្រទេសជាដើម ក្នុងរយៈពេលកន្លងមក ដោយមានការចូលរួមចំណែកពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ពានរង្វាន់ឆ្នាំនេះមានរង្វាន់ដំបូងចំនួន ៣ រង្វាន់ទីពីរចំនួន៤ រង្វាន់ទីបីចំនួន ៤ និងរង្វាន់បន្ថែមចំនួន ៥។
នៅក្នុងពិធីប្រគល់រង្វាន់នេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា នេះពិតជាសកម្មភាពយ៉ាងមុតមាំចំពោះកិច្ចការផ្សព្វផ្សាយអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិយាយដោយឡែកនិងគោលដៅជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិយាយរួម។ ស្នាដៃនិងក្រុមស្នាដៃដែលត្រូវបានចូលរួមប្រកួតប្រជែង បានបង្ហាញនូវសកម្មភាពយ៉ាងពេញលេញនិងសកម្មនៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ នោះបានបង្ហាញពីការចាប់អារម្មណ៍របស់អ្នកសារព័ត៌មានជាមួយនឹងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិយាយរួម និងរង្វាន់និយាយដោយឡែក៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)

មតិពីមិត្តអ្នកអាន