Trending now

តំបន់វាលសណ្តរនៃទន្លេ Cuu Long អនុវត្តសកម្មភាពជំរុញតវិស័យទេសចរណ៍ជាច្រើនក្រោយពីជំងឺរាតត្បាត COVID-19

06:58 | 31/05/2020

ដើម្បីគាំទ្រចំពោះ“ កម្មវិធីជំរុញតម្រូវការទេសចរណ៍” របស់សមាគមទេសចរណ៍វៀតណាម នាថ្ងៃទី ២៩ ខែឧសភានៅទីក្រុង Can Tho សមាគមទេសចរណ៍វាលសណ្តរទន្លេ Cuu Long បានរៀបចំកម្មវិធី“ ជំរុញវិស័យទេសចរណ៍នៅតំបន់វាលសណ្ដរទន្លេ Cuu Long ក្រោយពីជំងឺរាតត្បាត COVID-19” ។

ទិដ្ឋភាពនៃពិធីចាប់ផ្តើមកម្មវិធីជំរុញវិស័យទេសចរណ៍នៅតំបន់វាលសណ្តទន្លេ Cuu Long ក្រោយពីជំងឺរាតត្បាត COVID-19

តាមនោះ សមាគមនឹងអនុវត្តកម្មវិធីនេះនៅតាមខេត្ត / ក្រុងចំនួន ១៣ នៃ តំបន់វាលសណ្តទន្លេ Cuu Long ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០២០ ដោយមាន សកម្មភាពជាច្រើនដូចជាការលើកទឹកចិត្តអង្គភាពអាជីវកម្មទេសចរណ៍ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីជំរុញវិស័យទេសចរណ៍ និងបង្កើនការតភ្ជាប់តំបន់ សហគ្រាស និងអង្គការផ្នែកទេសចរណ៍នានាជាដើមផងដែរ។ លោក Tran Huu Hiep អនុប្រធានសមាគមទេសចរណ៍តំបន់វាលសណ្តរទន្លេ Cuu Long បានមានប្រសាសន៍ថា៖

«ទី១គឺវិស័យទេសចរណ៍ត្រូវតែអនុវត្តសេវាកម្មដើរទន្ទឹមគ្នាទាំងពីរពោលគឺទាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងស្តារទីផ្សារឡើងវិញផងដែរ។ ទី ២ គឺស្តារឡើងវិញនូវសកម្មភាពទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ វាលសណ្ដទន្លេ Cuu Long ។ ទី៣ គឺរួមចំណែកបង្កើតការងារធ្វើនិងជីវភាពរស់នៅសម្រាប់ពលករដែលបាត់បង់ការងារធ្វើដោយសារជំងឺឆ្លង COVID-19។ រីឯទី៤គឺបង្កើតលក្ខខណ្ឌល្អបំផុត និងធានានូវសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង សម្រាប់ប្រជាជន ដូចជាការធ្វើដំណើរទេសចរណ៍។ ហើយទី ៥ គឺបង្កើនបន្ថែមនូវប្រភពប្រាក់ចំណូលថវិកាផងដែរ»៕


(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ