Trending now

អាស៊ានបានឯកភាពគ្នាបង្កើតមូលនិធិទប់ស្កាត់នឹងជំងឺរាតត្បាតសកល COVID-19

10:55 | 11/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ច - សង្គមដែលបង្កដោយជំងឺរាតត្បាតនេះនៅក្នុងតំបន់។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung ប្រកាសលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៥ (ACC-25)

នាថ្ងៃទី ៩ ខែមេសា រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសអាស៊ានបានឯកភាពគ្នា បង្កើតមូលនិធិទប់ស្កាត់នឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតដ៏គ្រោះថ្នាក់នេះ។

យោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន តាមប្រព័ន្ធអនឡាញលើកទី ២៥ ស្ដីពីជំងឺរាតត្បាត COVID-19 បណ្តារដ្ឋមន្រ្តីការបរទេសបានឯកភាពគ្នា បង្កើតមូលនិធិទប់ស្កាត់នឹង COVID-19 របស់អាស៊ាន។

មូលនិធិនេះត្រូវបានបង្កើតឡើងដោយគោលបំណង “កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយកង្វះខាតនូវការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត គាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍថ្នាំព្យាបាលនិងវ៉ាក់សាំង ដើម្បីទប់ស្កាត់នឹង COVID-19 ហើយត្រៀមខ្លួនជាស្រេចសម្រាប់វិធានការឆ្លើយតបបន្ទាន់នៅពេលអនាគត។”

សេចក្តីថ្លែងការណ៍នេះក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអាស៊ានក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់និងទីផ្សារអន្តរជាតិ ក៏ដូចជាសហការយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការថយចុះសេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោក ព្រមជាមួយនេះស្ដារក្តីជឿទុកចិត្តពីប្រជាជននិងសហគមន៍សហគ្រាសឡើងវិញ ដែលនាំមករក្សាស្ថេរភាពសេដ្ឋកិច្ច - សង្គម។

យោងតាមសេចក្តីថ្លែងការណ៍ខាងលើ បណ្តារដ្ឋមន្រ្តីការបរទេសក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ច - សង្គមដែលបង្កដោយជំងឺរាតត្បាតនេះនៅលើតំបន់ ជាពិសេសគឺដំណើរការកសាងសហគមន៍អាស៊ាន។

ប្រទេសអាស៊ាននឹងសហការជំរុញគោលនយោបាយ ហើយចែករំលែកបទពិសោធន៍ជាក់ស្តែង ទន្ទឹមនឹងនោះ ស្វែងយល់ការសមត្ថភាពក្នុងការគាំទ្រគ្នាទៅវិញទៅមក។

រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានក៏បានទទួលស្គាល់ពីភាពចាំបាច់ក្នុងការចូលរួមកសាងជាមួយដៃគូខាងក្រៅ រួមទាំងប្រទេសដៃគូសន្ទនាអាស៊ាននិងអង្គការអន្តរជាតិ ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតសកល COVID-19។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននីមួយៗបានប្តូរវេនគ្នា និងប្រើភាសាផ្ទាល់ខ្លួន ដើម្បីប្រកាសថា “យើងរួបរួមជាមួយប្រទេសជាសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19”។

បណ្តារដ្ឋមន្រ្តីក៏បានសម្តែងក្តីសង្ឃឹមនូវលទ្ធផលល្អពីកិច្ចប្រជុំជាន់ខ្ពស់ពិសេសអាស៊ានស្តីពី COVID-19 និងកិច្ចប្រជុំជាន់ខ្ពស់ពិសេសអាស៊ាន+3 ស្តីពី COVID-19 ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៤ ខែមេសាខាងមុខតាមរយៈកិច្ចប្រជុំអនឡាញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte)

(បកប្រែដោយសាមេត)

Tags: asean COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR