Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាតាមអ៊ិនធឺរណែតអំពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន

15:12 | 01/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣១ ខែមិនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀចំកិច្ចប្រជុំតាមអ៊ិនធឺរណែតដើម្បីពិភាក្សាពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន និងសកម្មភាពរបស់ក្រុមបេសកកម្មទទួលបន្ទុកការជួយឧបត្ថម្ភរបស់ អ.ស.បប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA)។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាតាមអ៊ិនធឺរណែតអំពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន

ក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ បានចែករំលែកការព្រួយបារម្ភអំពើហិង្សាដែលកំពុងកើនឡើង និងថ្កោលទោសការវាយប្រហារភេរវកម្ម ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងមេដឹកនាំគណៈបក្សប្រឆាំង ត្រូវដោះស្រាយជម្លោះ និងអនុវត្តដំណើរការចរចារសន្តិភាពឲ្យបានឆាប់ៗផងដែរ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការជួយឧបត្ថម្ភគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានាថ្ងៃទី ២៩ ខែកុម្ភៈ ព្រមទាំងសំដែងនូវការព្រួយបារម្ភរួម អំពីការវាយប្រហារភេរវកម្ម ដោយអំពាវនាវឱ្យភាគីនានាគួរតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខឲ្យបានឆាប់ៗ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ហើយឆ្ពោះទៅសម្រេចឲ្យបាននូវបទឈប់បាញ់រយៈពេលវែងផងដែរ។

លោក Pham Hai Anh ក៏បានបញ្ជាក់សារជាថ្មីទៀតនូវការគាំទ្រចំពោះដំណើរការសន្តិភាពដែលដឹកនាំនិងគ្រប់គ្រងដោយជនជាតិអាហ្វហ្គានីស្ថាន ព្រមទាំង សម្តែងនូវក្តីសង្ឃឹមសម្រាប់ការចូលរួមកាន់តែច្រើនឡើងៗ របស់ស្ត្រីនៅក្នុងដំណើរការសន្តិភាពនិងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនផ្តល់ជំនួយខាងបច្ចេកទេសដើម្បីឱ្យប្រទេសអាហ្វហ្គានីស្ថានអាចបន្តការសន្ទនាតាមអ៊ិន ធឺរណែតនៅក្នុងបរិបទដែលហានិភ័យនៃការផ្ទុះជម្ងឺរាតត្បាតកូវីដ១៩ កំពុងវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្នផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤