Trending now

ក្រសួងការបរទេសវៀតណាម៖ នាវាដឹកយន្តហោះអាមេរិក ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីជំរុញទំនាក់ទំនងទ្វេភាគី

13:38 | 09/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានចែករំលែកព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ក្រុមយុទ្ធសាស្រ្តនាវាដឹកយន្តហោះអាមេរិកនិងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក។

នាវាអម USS Bunker Hill (CG ៥២) នៅកំពង់ផៃ Tien Sa នាថ្ងៃទី​ ៥ ខែមីនា។ (ប្រភព៖ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម)

ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានសូមបញ្ជាក់ពីគោលបំណងនិងអត្ថន័យនៃដំណើរទស្សនកិច្ចរបស់នាវាដឹកយន្តហោះអាមេរិកទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ៥ ខែមីនានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

ដោយមានការយល់ព្រមពីរដ្ឋាភិបាលវៀតណាមនាវាដឹកយន្តហោះអាមេរិករួមមាននាវាដឹងយន្តហោះ USS Theodore Roosevelt (CVN ៧១) និងនាវាអម USS Bunker Hill (CG ៥២) ធ្វើដំណើរទស្សនកិច្ចកាន់កំពង់ផែ Tien Sa ទីក្រុង Da Nang ចាប់ផ្តើមពីថ្ងៃទី ៥ - ៩ ខែមីនា ។

នេះជាដំណើរទស្សនកិច្ចជាទូទៅ របស់នាវាដឹកយន្តហោះអាមេរិក ដែលជាផ្នែកមួយនៃខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក ដោយហេតុនេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ស្របតាមក្របខណ្ឌទំនាក់ទមនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រួមចំណែកក្នុងការថែរក្សាសន្តិភាពស្ថិរភាពសន្តិសុខកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់។ ក្នុងស្មារតីនេះ ដំណើរទស្សនកិច្ច នាវិកនឹងចូលរួមក្នុងសកម្មភាពមួយចំនួនរួមមាន ពិធីស្វាគមន៍នាវា សន្និសីទកាសែតរួម សម្តែងការគួរសមចំពោះថ្នាក់ដឹកនាំទីក្រុង Da Nang និងកម្លាំងកងទ័ពជើងទឹកវៀតណាម និងសកម្មភាពផ្លាស់ប្តូរភារៈកិច្ច និងការផ្លាស់ប្តូរជាមួយសហគមន៍។

ទាក់ទងនឹងព័ត៌មានអំពីកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក បើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang កិច្ចប្រជុំកំពូលរវាងអាស៊ាននិងសហរដ្ឋអាមេរិកមិនបានកើតឡើងនាពេលខាងមុខនេះទេ ដោយសារតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាល Covid-19 ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា