Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបសវនាការជាមួយ លោកឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសវៀតណាម

10:50 | 14/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបលោកឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម Pier Giorgio Aliberti ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួប លោក​ឯកអគ្គរដ្ឋទូត Pier Giorgio Aliberti។ (រូបថត៖ Vanphongchinhphu)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងការសប្បាយរីករាយដែលសភាអឺរ៉ុប (EP) បាន​​​​​ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង​សហភា​ព​អ៊ឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំ​រពារកា​រវិនិយោ​គវៀត​ណាម ​- សហភាពអឺរ៉ុប (EVIPA) ដោយសម្លេងគាំទ្រខ្ពស់ ។ នេះជា​ព្រឹត្តិកា​រណ៍សំ​ខាន់​ក្នុង​ឱកាស​រំលឹក​ខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូ​ត​រវាង​វៀត​ណាមនិង EU ។ តាង​នាមរដ្ឋាភិបាលវៀតណាម ​លោកនាយករដ្ឋមន្រ្តីបាន​ថ្លែងអំ​ណរគុណដល់លោក​ឯកអគ្គរដ្ឋទូត Pier Giorgio Aliberti ដោយ​ការ​ខិតខំប្រឹងប្រែងក្នុងជម្រុញ​ EP ផ្តល់សច្ចាប័ន​លើ​ព្រមព្រៀងទាំងពីរនេះ។ តាមរយៈ​លោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti លោកនាយករដ្ឋមន្រ្តី​​​បានផ្ញើ​ការ​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ថ្នាក់​ដឹក​នាំ និងបណ្តា​សមាជិក​សភាស​ហភាពអឺរ៉ុបដែលបានខិតខំ​​ប្រឹង​ប្រែង​ និងគាំទ្រ ដើម្បី ​EVFTA និង EVIPA ត្រូបាន​ការផ្តល់សច្ចាប័ន ហើយឆ្លើយតបនឹងក្តីរំពឹង​របស់​សហគ​មន៍​សហគ្រាសនិងប្រជាជន​នៃភាគីទាំង​ពីរ​​។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាល បណ្តា​ក្រសួង និងស្ថាប័ន​របស់វៀតណាមនឹង​ខិត​ខំ​ប្រឹងប្រែ​ងអស់​ពីស​មត្ថ​ភាព ​ដើម្បីបំពេញការប្តេជ្ញាចិត្ត​ទាំង​ឡាយ​​ជាមួយ EU ដោយ​បញ្ជាក់ថា​កិច្ចព្រមព្រៀងទាំងពីរ​នេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃភាគី​ទាំង​ពីរ​។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ Vanphongchinhphu)

ដោយ​ឯកភាពនឹងយោបល់របស់លោកនាយករដ្ឋមន្រ្តី លោក​ឯកអគ្គរដ្ឋទូត Pier Giorgio Aliberti មានប្រសាសថា លទ្ធផលនេះ​គឺជាការ​ខិតខំ​ប្រឹងប្រែង​រួម​​គ្នារ​ប​ស់​ភា​គីទាំងពីរ។ លោក​បាន​​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល រដ្ឋសភា​និងស្ថាប័ន​យុត្តិធម៌របស់វៀតណាមដែលបានខិតខំធ្វើឱ្យដំ​ណើរកា​រនេះទ​ទួ​ល​បាន​ជោគជ័យ។ យោងតាមលោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti ​អោយដឹងថា ចំនួនសម្លេងគាំទ្រខ្ព​ស់​បានបង្ហាញពី​ការ​វាយតម្លៃជាវិជ្ជមាន​របស់ស​ហភាពអឺរ៉ុបចំពោះវៀតណាម បង្ហាញទំនុកចិត្ត​របស់សហគមន៍អ៊ឺរ៉ុប​ចំពោះ​ដំណើរការកែ​ទម្រង់​​របស់វៀតណាម។ សហគមន៍អ៊ឺរ៉ុបត្រៀមខ្លួន​រួមដំណើរជា​មួយវៀត​ណាមក្នុ​ងដំណើរ កា​រនេះ។ លោក​ឯកអគ្គរដ្ឋទូត Pier Giorgio Aliberti ជឿជាក់ថាវៀតណាមនឹងចាប់យកឱកាសនេះ។ សហភាពអឺរ៉ុប​ប្តេជ្ញាចិត្ត​ថា​នឹង​ធ្វើការ​យ៉ាងជិតស្និទ្ធជាមួយវៀតណាម​ដើម្បី​អនុវត្តកិ​ច្ចព្រមព្រៀ​ងទាំងពី​រប្រកប​ដោយជោគជ័​យ៕

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ